ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ខូចលេីផ្លូវជាតិលេខ៥១​ បង្បង្កគ្រោះថ្នាក់ចរាចរ​បណ្ដាលឲ្យ​ស្លាប់អ្នកបេីកបរមម៉ូត បេីកបុ​ក​រថយន្ដពីក្រោយ​

70

កំពង់ស្ពឺ​ ÷ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​ បន្ទាប់​ពី​បេីកម៉ូតូ​បុករថយន្ដដែលខូចនៅលេីផ្លូវជាតិលេខ៥១​ ស្ថិត​​នៅត្រង់ចំណុច​ ភូ​មិ​ប៉ាលហាល ឃុំចាន់សែន ស្រុ​កឧដុង្គ ​កាលពី​ថ្ងៃសៅរ៍​ ទី​ ១៨ ខែឧសភា ឆ្នាំ​២​០១​៩ វេលាម៉ោង២០និង០០នាទី​ ចន្លោះ​គីឡូម៉ែត្រ​(1​8-19)។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះ មានម៉ូតូ០១គ្រឿង​ ម៉ាកហុងដា​ C125 ព​ណ៌​ ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B. 8528 បើ​កបរ​ ដោយឈ្មោះ សុត ធឿន ភេទប្រុស​ អាយុ 44ឆ្នាំ​ រស់នៅភូមិជ្រៃក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកឧដុ​ង្គ ធ្វើដំណើរក្នុងទិសដៅ​ ពីជើងទៅត្បូ​ង លុះមក​ដ​ល់ចំណុចខាងលើបានជិះទៅបុកផ្នែកខាងក្រោ​យរថយន្ត ម៉ាក ហុីយ៉ានដាយ ពណ៌ស ពាក់ផ្លាក​លេខ ភ្នំពេញ 3C.0210 ដែលកំពុងឈប់ជួស​ជុល (រថយន្តខូច)នៅលើចិញ្ចើមផ្លូវខា​ងលិច ក្នុង​ទិសដៅ​ស្របទិសគ្នា​ ដោយមានដាក់​មែកឈើ កេះឡាំង កង់រថយន្ត ជាសញ្ញាពីខាងក្រោយរថ​យន្ត ចម្ងាយ២៥ម៉ែត្រ ព្រមទាំងមាន​បើកភ្លើងសុី​ញ៉ូសុំផ្លូវ ដែលមានអ្នកបើកបរឈ្មោះ អុឹម អុន ភេ​ទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិស្រះធុល ឃុំយុ​ទ្ធសាមគ្គី ស្រុកឧដុង្គ។

តាមការបញ្ជាក់ពី​ជំនាញ​ចរាចរណ៍​ឲ្យ​ដឹងថា​ មូលហេតុ​គឺអ្នកបេីកម៉ូតូ​បាត់ម្ចាស់​ការ​មេីលមិនឃេីញ​សញ្ញា ដែលដាក់នៅពីក្រោយរថយន្ដ​ គេចជ្រុលចង្កូតទៅបុកគូថរថយន្ដតែម្ដង​ រថយន្ត​តាម​ការ​ពិនិត្យ ​គឺបានចតនៅលេីថ្នល់អែមចិញ្ចេីមផ្លូវដី​ក្រហម​។ ​

បច្ចុប្បន្ន​វត្ថុតាងរថយន្តនិងម៉ូតូ សមត្ថកិច្ច​យករក្សា​ទុ​ក​នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង