ជនជាតិចិនម្នាក់ ស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយគេវាយ
ព្រះសីហនុ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៨និង១៤នាទី មានករណីជនបរទេសម្នាក់ ស្លាប់ នៅមន្ទីរពេទ្យចំការចេក ស្ថិតត្រង់ចំណុច០៨ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះ មានឈ្មោះ XIAO CHU ភេទប្រុស សញ្ជាតិចិន អាយុ ៣០ឆ្នាំ (មិនមានលិខិតឆ្លងដែនជាប់ខ្លួន)។
តាមការបំភ្លឺពីគ្រូពេទ្យ ដែលនៅប្រចាំការនៅមន្ទីរពេទ្យព្យាបាលជំងឺបានឲ្យដឹងថាកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបាន មកព្យាបាលជំងឺត្រង់ក្បាល(មូលហេតុដោយសារគេវាយត្រូវត្រង់ក្បាល) រួចក៏សម្រាកនៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះមានអាការ:ធ្ងន់ធ្ងរពេក ក៏បញ្ជូនមកបន្ទប់សង្គ្រោះបន្ទាន់ ហេីយប្រហែលជា១ម៉ោងក្រោយមក ក៏បានដាច់ខ្យល់ស្លាប់តែម្តង។
ឆ្លងតាមការពិនិត្យកោសល្យវិច្ឆ័យ ពីសមត្ថកិច្ចបច្ចេកទេស វិទ្យាសាស្រ្ត និងគ្រូពេទ្យព្យាបាលបានឲ្យដឹងថា សាក សពស្លាប់ ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។
បច្ចុប្បន្នសាកសពជនគ្រោះ ត្រូវបានដឹកដោយរថយន្តសាមុយមន្ទីរពេទ្យចំការចេក ទៅរក្សាទុកនៅភ្នំពេញ តាមរយៈក្រុមហ៊ុន OSBORN FUNERAL SERVICE ៕