ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងកបទេដឹង នៅចំណុចស្ពានព្រែកក្តាមត្រើយ ខាងកើត មានករណីគ្រោះថ្នាក់ចរាចរ បើកម៉ូតូបុកបង្កន់ដៃស្ពាន ធ្លាក់ស្លាប់ទៀតហើយ

83

កណ្តាល៖នគរបាលស្រុកពញាឮបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯងបណ្ដាលអោយ ស្លាប់ចំនួន ០១នាក់(ប្រុស) របួសធ្ងន់ ០២នាក់(ប្រុស) ខូចខាតម៉ូតូ ០១គ្រឿងស្រាល ឧស្សាហ៍បើកម៉ូតូបុកបង្កាន់ដៃស្ពានព្រែកក្តាមបណ្ដាលឲ្យធ្លាក់ពីលើស្ពាន។ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះនៅចំណុចស្ពានព្រែកក្តាម ត្រើយខាងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលជនរងគ្រោះបើកម៉ូតូបុកបង្កាន់ដៃស្ពានហើយធ្លាក់ពីលើស្ពានស្លាប់ចំនួន 2 ករណីមកហើយនៅចំណុចដដែលតើមហាជនបានលើកឡើងថាជាករណីជើងកបទេដឹងបានជាមានមនុស្សស្លាប់ផ្ទួន‌ៗ បែបនេះ ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតហេតុនៅថ្ងៃអាទិត្យ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង១៦ និង៣៥នាទី ចំណុចដៃស្ពាន(ពីភ្នំពេញទៅកំពង់ចាម) ភូមិទួលងោកឃុំកំពង់លួងស្រុកពញាឮខេត្ត កណ្តាល។

នគរបាលស្រុកពញាឮបានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា
នៅថ្ងៃ-ខែ-ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM C125 ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល 1Y-4849 បើកបរដោយឈ្មោះ ពុំទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ពាក់មួកសុវត្ថិភាព (រងរបួសធ្ងន់)។ មានអ្នករួមដំណើរចំនួន ០២នាក់ ១/ឈ្មោះពុំទាន់ស្គាល់អត្តសញ្ញាណភេទប្រុស(ស្លាប់នៅកន្លែងកើតហេតុ) ២/ឈ្មោះពុំទាន់ស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់)។ ដែលបើកបរមានទិសដៅពីត្បូងទៅជើង(ភ្នំពេញ-កំពង់ចាម) លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុករះជាមួយបង្កាន់ដៃស្ពានខាងឆ្វេងបណ្ដាលអោយអ្នកបើកបរ និងអ្នករួមដំណើរ ខ្ទាតធ្លាក់ពីលើស្ពានស្លាប់នៅនឹងកន្លែងកើតហេតុ ០១នាក់ និងរងរបួសធ្ងន់ចំនួន០២នាក់។
បច្ចុប្បន្នសាកសពកំពុងរងចាំក្រុមគ្រួសារួ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនិងអ្នករងរបួស បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។
ចំណែកម៉ូតូត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់លួង៕

អត្ថបទដែលជាប់ទាក់ទង