ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រីម្នាក់យកកាំភ្លើងរបស់ប្តី បាញ់សម្លាប់ខ្លួនឯង ព្រោះ ជំងឺរ៉ាំរ៉ៃ

184

កណ្តាល៖ នគរបាល ស្រុកល្វាឯម បានឲ្យដឹងថាករណីអត្តឃាត ស្ត្រីម្នាក់បានទាញយកកាំភ្លើងខ្លី បាញ់សម្លាប់ខ្លួនឯង
នៅ កើតហេតុនៅ ថ្ងៃទី២០ឧសភា២០១៩វេលាម៉ោង១៦និង៣០នាទី នៅចំណុចកំពង់ទឹកទន្លេ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។

នគរបាលស្រុកល្វាឯម បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណុប វណ្ណី ភេទ ស្រី អាយុ ៣៤ឆ្នាំជនជាតិ ខ្មែរ មុខរបរ:លក់ដូរ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ ប្តីឈ្មោះ អ៊ុក ជីវ៉ា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ឋានៈនាយផ្នែកការិយាល័យស៊ើបអង្កេតនឹងអនុវត្តន៍នីតិវិធី នៃនាយកដ្ឋានអន្តោប្រវេសន៍។ វត្ថុតាងចាប់យក ១.អាវុធខ្លីចំនួន០១ដើមម៉ាកCF98.9 លេខ០០១១៦៩
២.គ្រាប់ចំនួន១២គ្រាប់។

នគរបាលបានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា មុនពេលកើតហេតុជនរងគ្រោះបានទៅងូតទឹក លេងនៅទន្លេមេគង្គ ចំណុចកោះខ្សាច់ ជាមួយប្តីឈ្មោះ អ៊ុក ជីវ៉ានិងកូនចំនួន០៣នាក់ ស្រី០២នាក់ និង ក្មួយស្រីចំនួន ០២ នាក់។ រួមមាន ១.ង៉ែត ជីវ៉ា វ៉ាន់នីតា ភេទ ស្រី អាយុ១៣ ឆ្នាំ ២.ង៉ែត វ៉ាន់នីកា ភេទស្រី អាយុ ៩ ឆ្នាំ និង៣.ង៉ែត ជីវ៉ាយុត្ថាគង្គ ភេទ ប្រុស អាយុ៧ឆ្នាំ(ត្រូវជាកូន) និង ៤.សេង សុខលាង ភេទស្រី អាយុ១៣ ឆ្នាំ ៥.គង់ ស្រីឡែន ភេទស្រី អាយុ ១៣ ឆ្នាំ (ត្រូវជាក្មួយជិតខាងផ្ទះ)
ពេលចុះងូតទឹកទន្លេជន រងគ្រោះមិនបានចុះងូតទេ គឺសម្រាកក្នុងរថយន្ត លុះដល់ម៉ោងកើតហេតុខាងលើ ប្តីជនរងគ្រោះ បានឡេីងមកពីងូតទឹកវិញ មកដល់រថយន្ត បាន ឃើញប្រពន្ធដេកហេីយមានឈាមហូរលេីដៃស្តាំ ក្នុងរថយន្ត ដៃស្តាំគង លេីភ្លៅឆ្វេង កាំភ្លេីងអែមភ្លៅឆ្វេង និងស្នាមគ្រាប់កាំភ្លើងលើសៀតផ្កាខាងស្តាំដោយមានគ្រាប់កាំភ្លើងបៀមជាប់ចំណុចថ្ងាស។ ភ្លាមនោះប្តីជនរងគ្រោះបាន ដឹកប្រពន្ធមកផ្ទះ ហេីយបានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍អរិយក្សត្រ។

តាមការស្តាប់ចម្លេីយបំភ្លឺ របស់ប្អូនស្រីបង្កេីតរបស់អ្នករងគ្រោះ ណុប ស្រីរ័ត្នបានអះអាងថា ជនរងគ្រោះមានជំងឺ វះ ក និងដោយភាពរ៉ាំរៃ នៃជំងឺ ពិបាកទ្រាំ និងចង់សម្លាប់ខ្លួនជាច្រេីនលេីកមកហេីយ។

តាមចម្លេីយបំភ្លឺរបស់ឈ្មោះហ៊ីម មានអាចារ្យវត្តអរិយក្សត្រ
អះអាងថា ជនរងគ្រោះ ប្រាកដជាមានជំងឺ រ៉ាំរៃ ធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យ និងប្រហែលកន្លះខែមុន មានបំណងចងក និងលេបថ្នាំ សម្លាប់ខ្លួន ។

តាមការស្តាប់ចម្លេីយបំភ្លឺរបស់ឈ្មោះ ១. ង៉ែត ជីវ៉ា វ៉ាន់នីតា ២.ង៉ែត វ៉ាន់នីកា ៣.ង៉ែត ជីវ៉ា យុត្ថាគង្គ ៤.សេង សុខលាង ៥.គង់ ស្រីឡែន បានឆ្លេីយថា ពេលកំពុងមុជទឹក ជនរងគ្រោះបានឡេីងមកសម្រាន្តនៅក្នុងរថយន្តតែម្នាកឯងទេ។
ក្រោយពីបានមុជទឹករួច ក៏នាំគ្នាឡេីងមករថយន្ត ក៏បានឃេីញជនរងគ្រោះដែលត្រូវជាម្តាយ ដេកនៅក្នុងរថយន្ត មានហូរឈាម ស្លាប់។

តាមការពិនិត្យសាកសព មានស្នាមរបួសចូលទំហំ២,៥សង់ទីម៉ែត្រ នៅសៀតផ្កាស្តាំ មានក្បាលគ្រាប់បៀមលេីត្រចៀកឆ្វេង ត្រង់សៀតផ្កា របួសកាត់ទទឹងស្មេី។

តាមការសន្និដ្ឋានរបស់នគរបាលកោសល្យវិច័យថា ករណីនេះ ពិតជាអត្តឃាត(បាញ់សម្លាប់ខ្លួន ដោយអាវុធខ្លី)។
សាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ ធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង