ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ មាស​ ​សុភា​ ​ អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ “ទិវាជាតិ​នៃ​ការ​ចងចាំ​”​ ថ្ងៃ​ទី​២០​ ឧឧសភាដែល​ជន​រួម​ជាតិ​​បានបាត់បង់ជីវិត​ដោយ​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ

442
​ខេត្តព្រះវិហារ៖​ “ទិវាជាតិ​នៃ​ការ​ចងចាំ​”​បានប្រារព្ធធ្វើឡើងនៅ​មណ្ឌល​ឧក្រិដ្ឋ​កម្ម ១០៣​ ក្នុង​ស្រុក​រវៀង​ ខេត្តព្រះវិហារ​ នា​ថ្ងៃ​ចន្ទ​ ០២រោច​ ខែ​ពិសាខ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស.​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ២០១៩​ ក្ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក​ មាស​ ​សុភា​ ទេសរដ្ឋមន្រ្តី​ និងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះជួយខេត្តព្រះវិហារ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ លោក​ អ៊ុន​ ចាន់ដា​​​ អភិបាលខេត្តព្រះវិហារ​ ​លោក​ ឡុង​ ​សុវណ្ណ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ពព្រមជាមួយលោក​ ប្រតិភូ​អមដំណើរ​ ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ អភិបាល​រងខេត្ត​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីរ​ មន្រ្តី​រាជការ​ កងកម្លាំង​ទាំង​៣​ លោក​គ្រូ​ អ្នក​គ្រូ​ សិស្សា​នុសិស្ស​​​​ ប្រជាពលរដ្ឋចូលរួម​​សរុប​ ១,១០០នាក់​ ក៏បានអញ្ជេីញចូលរួមផងដែរ។
  លោក​ ទេសរដ្ឋមន្រ្តី​ មាស​ សុភា​ បាន​បញ្ជាក់​អោយ​ដឹងថា​​ ថ្ងៃ​ទី​២០​ ឧសភា​ នេះគឺជា “ទិវាជាតិ​នៃ​ការ​ចងចាំ​”​​ ​ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងចង់បន្សល់​ទុក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​អោយ​បានដឹង​ និងចូលរួមជួយទប់ស្កាត់​កុំអោយរបបនេះ​កេីតមានឡេីងសារជាថ្មីម្ដងទៀត។
លោក​ បានបន្ត​ថា​ គោលបំណនៃ​ “ទិវាជាតិនៃការចងចាំ” គឺ​ បង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង​ ៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏សែនឃោរឃៅនេះ។
 សូមបញ្ជាក់ថា​ : ប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏សែនជូរចត់​ ដែលប្រជាពលរដ្ឋខ្មែរមួយប្រទេសបានឆ្លងកាត់​ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានតាំងពីកំណើតរបស់មនុស្សក៏គ្មានដែរ។
  សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងជីវភាពរស់នៅធូរធារសមរម្យ៕
អត្ថបទដែលជាប់ទាក់ទង