ប្រធានគណៈចលនាសាសនិកឥស្លាម គណបក្សប្រជាជន បន្តចុះ យុទ្ធនាការឃោសនារកសម្លេងឆ្នោត និងសំណេះ សំណាល ជាមួយបងប្អូនសាសនិកឥស្លាម នៅឃុំកំពង់ទ្រាស ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ០៩ ខែកក្កដា ២០១៨នេះ បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនា របស់ខ្លួន ឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីជួបសំណេះសំណាល និងឃោសនារកសម្លេងគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា ពីសហគមន៍ខ្មែរឥស្លាម ដល់មូលដ្ឋាន និយាយរួមគឺតាមឃុំនិមួយៗ ទូទាំងស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុងឃ្មុំ ។
យុទ្ធនាការនេះ បានចាប់ផ្តើមសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរឥស្លាម ជាពិសេសសកម្មជនគណបក្សប្រ ជាជនកម្ពុជា ទូទាំងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ដែលបានជួបសំណេះសំណាលនឹងមហាជនប្រមាណជាង ៩០០នាក់ ដោយក្ដីរីករាយស្និទ្ធស្នាលបំផុត ។
លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអោយដឹងថា៖ ក្នុងយុទ្ធនាការឃោសនាដែលនៅសល់១៩ថ្ងៃទៀតនេះ គណៈចលនានឹងអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសាសនិកឥស្លាមទូទាំងប្រទេស ទាំង ២៥ រាជ ធានីខេត្ត ដែលគ្រោងនឹងជួបជុំនៅ១១០កន្លែង ដែលមានចំនួន ៧៩ ឃុំ សង្កាត់ និង ៥៥ក្រុង ស្រុកខណ្ឌ ។ ក្នុងជំនួបសំណេះ លោកប្រធានគណៈចលនាបានផ្សព្វផ្សាយពី គោលនយោ បាយ សំខាន់ៗទាំង ១១ ចំនុចរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៦ ឆ្នាំ ២០១៨-២០២៣ ក៏ដូចជាការរំលឹកអំពីអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តល់និងដោះស្រាយជូនសហ គមន៍ខ្មែរឥស្លាម និង សហគមន៍ជាតិទាំងមូល ។
លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ។ គណប ក្សប្រជាជនមានមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញអភិវឌ្ឍគ្រប់ហេដ្ឋារច នាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ផ្សារ សាលា រៀន មន្ទីរពេទ្យវត្តអា រាម គឺទទួលបានសមិទ្ធផលជាច្រើន កើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕