ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តឡិចសុីសLX570ព្រលះជាមួយរថយន្តកាមរី បាឡែន ដោះស្រាយបញ្ចប់នៅកន្លែងហេតុជាមួយនឹងទឹកប្រាក់ជិត១ពាន់ដុល្លារ

68

ភ្នំពេញ៖រថយន្តឡិចសុីសLX570មួយគ្រឿងបានទទួលរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ មើលស្ទើមិនយល់ ក្រោយពីម្ចាស់របស់វា បើកជ្រុលទៅបុករថយន្តកាមរី(បាឡែន)មួយគ្រឿងទៀយ ត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឱ្យរថយន្តកាមរីខ្ទាតទៅលើចិញ្ចើមផ្លូវនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីករណីនេះមិនរំខានដល់ប៉ូលីសយូរនោះទេ ដោយសារតែភាគីទាំង២បានធ្វើការសម្របសម្រួលគ្នាបញ្ចប់នៅកន្លែងកើតហេតុជាមួយនឹងទឹកប្រាក់ជិត១ពាន់ដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ខាងលេីនេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ២៥៣កែងផ្លូវ១៥៦​ចំណុចមុខប៉ុស្តិ៍រដ្ឋបាលទឹកល្អក់២  ខណ្ឌទួលគោក  រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់រួមដំណើរដោយប្រុសស្រីបីនាក់ បានបើករថយន្តឡិចសុីសLX-570ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ2AI-7583 មួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ១៥៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកកាមរី(បាឡែន)ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2N-0375បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតតាមបណ្តោយផ្លូវ២៥៣ទិសដៅពីជើងទៅត្បូងចំផ្នែកខាងឆ្វេងខាងក្រោយពេញទំហឹងបណ្តាលឱ្យរថយន្តបាឡែនទទួលរងការខូចខាតយ៉ាងដំណំផងដែរ។ ចំណែករថយន្តឡិចសុីសរងការខូចខាតមួយកំណាត់មុខស្ទើតែទាំងស្រុង។ប៉ុន្តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានឱ្យភាគីទាំសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តឡិចសុីសLX570បានចេញសំណងចំនួន៨០០ដុល្លារទៅភាគីរថយន្តកាមរី ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

 

អត្ថបទដែលជាប់ទាក់ទង