ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកគ្រូបង្រៀនភាសាកូរ៉េម្នាក់ស្លាប់ សង្សយ័ជាករណីរំលោភសម្លាប់ ឯបុរសម្នាក់ទៀតរបួសធ្ងន់

84


កំពង់ចាម: នារីម្នាក់ជាគ្រូបង្រៀនភាសាកូរ៉េម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ នៅ​ចំណុច​សាលា​បឋម​សិក្សា​ហ៊ុន ណេង ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ករណី​ឃាតកម្ម​មួយ​បង្ក​ឡើង​ដោយ​ជន​សង្ស័យ​មិន​ស្គាល់​អត្តញ្ញាណ បាន​ធ្វើ​សកម្មភាព​វាយ​ជន រង​គ្រោះ​ប្រុស-ស្រី​ពីរ​នាក់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើត​ហេតុ ឯ​ម្នាក់​ទៀត​រង​របួស​ធ្ងន់ កំពុង​សង្គ្រោះ​នៅមន្ទីរពេទ្យ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ទីតាំង​កន្លែង​កើត​ហេតុ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី១-ឈ្មោះ ហ៊ី ធាវីន ភេទ​ស្រី អាយុ​២៤​ឆ្នាំ (ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ) មាន​ទី​លំ​នៅ ស្ថិត​នៅ​ក្នុង​ភូមិ​អណ្តូង​ច្រោស ឃុំក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​គ្រូ​បង្រៀន​ភាសា​កូរ៉េ នៅ​សាលា​បឋម​សិក្សា​ហ៊ុន​ណេង​ស្ទឹង​ត្រង់ សាក​សព​នារី​ជា​គ្រូ​ភាសា​កូរ៉េ ស្ថានភាពបែកក្បាល ពាក់អាវ តែខោត្រូវគេសម្រាតចេញទាំងអស់។

ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត ឈ្មោះ ម៉ៅ សុខ​មិញ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ចាក់ ឃុំ​ព្រែក​ចាក់ ស្រុក​ស្ទឹង​ត្រង់ រង​របួស​ធ្ងន់ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ។ ចំពោះ​អំពើ​ឃាតកម្ម​ខាង​លើ​នេះ សមត្ថកិច្ច​កំពុង​ដាក់​ការ​សង្ស័យ​ជា​ជំហាន​ដំបូង​ថា ផ្តើម​ពី​រឿង​ស្នេហា​ត្រីកោណ។

ខណ:ពេលនេះ សមត្ថកិច្ច កំពុងហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីប្រមូលវត្ថុតាង និងស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង