ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យអគ្គនាយកដ្ឋាន ផ្ញើឈ្មោះ និងរូបថត មន្ត្រីដែលមិនមកធ្វើការចាំបើកប្រាក់ខែ

71


ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសជាសាធារណៈ នៅលើបណ្ដាញសង្គមទូទៅដើម្បីឱ្យមន្រ្តី របស់ខ្លួនបានដឹង និងភ្ញាក់ខ្លួន ពាក់ព័ន្ធនឹងករណីដែលមន្ត្រីមួយចំនួន ចំណុះឲ្យក្រសួងព័ត៌មានមិនដែលមកធ្វើការ គឺចាំដល់ខែបើកលុយតែម្ដង ដោយលោករដ្ឋមន្ត្រី ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ សូមឱ្យអគ្គនាយកដ្ឋានទាំងអស់ ចំណុះឲ្យក្រសួងព័ត៌មាន ផ្ញើឈ្មោះនិងរូបថត ចំពោះមន្ត្រីណា ដែលមិនមកធ្វើការ ចាំតែដល់ថ្ងៃមក បើកប្រាក់ខែ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមចុងក្រោយថា នៅពេលបានឈ្មោះ និងរូបថតមន្ត្រីទាំងនោះហើយ លោកនឹងយកមកបង្ហោះ នៅលើបណ្ដាញសង្គមតែម្ដងដើម្បីឱ្យមជ្ឈដ្ឋានទូទៅស្គាល់មុខស្គាល់មាត់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវកាញារីទ្ធបានថ្លែងតាមរយៈ facebook នៅថ្ងៃទី 21 ខែឧសភានេះថា ” ក្រោយពីមានការរអ៊ូរទាំរបស់មន្ត្រីកក្រសួង​ព័ត៌មាន​ ក្រសួង​ព័ត៌មាន​សុំ​អោយ​គ្រប់អគ្គនាយក​ដ្ឋាន​ បញ្ជូន​ឈ្មោះ​ និង​ រូប​ថត​ មន្ត្រី​ណា​ខ្លះ​ ដែល​មាន​តែ​ឈ្មោះ​ តែ​បេីក​ប្រាក់​ខែ​ ដើម្បី​រួម​ចំណែក​អភិបាល​កិច្ច​ល្អ​ របស់​រាជរដ្ឋាភិបាល​ ដេីម្បី​ខ្ញុំ​បង្ហោះ​រូប​អ្នក​ដែល​សុី​លេី​កម្លាំង​មន្ត្រី​ក្រសួង”៕

អត្ថបទដែលជាប់ទាក់ទង