ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនថ្មីជួបសំណេះសំណាលជាមួយកម្លាំងអាវុធហត្ថ

95
  • ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៩នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមនថ្មីព្រមទាំងលោក-លោកស្រី អភិបាលរងខណ្ឌ និងនាយករដ្ឋបាលខណ្ឌ បានជួបសំណេះសំណាលជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌប្រមាណ៧០នាក់ ដើម្បីបង្កើនភាពស្និតស្នាលជាមួយគ្នា រវាងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ក្នុងការបំពេញការងាររក្សាសន្តិសុខសុវត្ថិភាពជូនប្រជាជនក្នុងមូលដ្ឋាន ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមនថ្មីបានអោយដឹងថា ជានិច្ចកាល រវាងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ត្រូវមានការទំនាក់ទំនងគ្នាជាប្រចាំក្នុងការបំពេញការងារ ហើយការចុះមកសំណេះសំណាលគ្នានិងសាកសួរសុខទុក្ខគ្នានៅពេលនេះឬថ្ងៃនេះ គឺដើម្បីអោយស្គាល់ចិត្តថ្លើមគ្នាផង និងជាការផ្សារភ្ជាប់ការងារអាជ្ញាធរ និងកងកម្លាំងប៉េអឹម អោយកាន់តែល្អប្រសើរលើការងារសន្តិសុខ និងការចុះរៀបចំសណ្តាប់ធ្នាប់ ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមនបន្តទៀតថា ខណៈជួបសំណេះសំណាល់ជាមួយកម្លាំងនគរបាលខណ្ឌនេះ លោកបានជំរុញដល់មេបញ្ជាការមូលដ្ឋានអាវុធហត្ថ ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង និងការងារសណ្ដាប់ធ្នាប់ ពិសេសអ្នកលក់ដូរនៅលើចិញ្ចើមផ្លូវផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង