ឆេះទីតាំងផលិត កែឆ្នៃប្រេងខ្មៅ”ស្លប្រេងម៉ាស៊ូត”បានផ្ទុះឆេះ
ហេតុការណ៍ឆេះទីតាំងផលិត កែឆ្នៃប្រេងខ្មៅ”ស្លប្រេងម៉ាស៊ូត”បានផ្ទុះឆេះ ស្ថិតនៅចំណុចភូមិដំណាក់ត្រាច ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ វេលាម៉ោង ១៦.០៥នាទី , នាថៃ្ងទី២១ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានកងកម្លាំងនគរបាលពន្លត់ អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្ត ចេចេញប្រតិបត្ដិការ។
សិប្បកម្មកែច្នៃប្រេងខ្មៅ មានម្ចាស់ឈ្មោះ ថន សេងលី ភេទប្រុសអាយុ ៣០ឆ្នាំមានទីលំនៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (បង្ករឡើងដោយទុះសេខ្សែភ្លើង)បណ្តាសអោយខូចខាត រថយន្ត ដឹកប្រេង ០១ គ្រឿង ម៉ាស៊ីនចំរាញ់ ០៧គ្រឿង ស៊ីទែនផ្ទុកប្រេង ចំនួន ០៦ ធុងជ័រ ២៤ និងប្រេងម៉ាស៊ូតចំរេញរួច ចំនួន ៦៧០០០លីត្រ ប្រើប្រាស់រថយន្តអគ្គិសនីភ័យចំនួន០៤គ្រឿងមានរថយន្តអធិការដ្ឋាន ០១គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ០២គ្រឿង រថយន្តសាលាមិត្តភាពកម្ពុជាវៀតណាម ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ រថយន្ត និងកម្លាំង២៥ នាក់ ។មកដល់វេលាម៉ោង ១៨និង០០នាទីអគ្គីភ័យបានរលត់ទាំងស្រុង និងមិនបណ្តាលអោយប៉ះអោយរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋរឺមនុស្សរងរបួសឬស្លាប់ទេ៕