ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ត្រូវបានបញ្ចប់
ភ្នំពេញ:ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Kara សហការជាមួយនឹងក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីធ្វើការប្រណាំងរយៈពេល៣ថ្ងៃ ឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុប ៦២៤ គីឡូម៉ែត្រ ។
លោក ហូ សិទ្ធគុណអនុ្រធានសហព័ន្ធកីលាប្រណាំងយានយន្ដកម្ពុជានិងជា អ្នករៀបចំព្រឹត្តការណ៍ Khmer Rally Raid បានវាយតម្លៃថា កម្មវិធីនេះទទួលបានជោគជ័យ ដោយមានការគាំទ្រពីបណ្តាខេត្តទាំង៣ ជាពិសេសការចូលរួមយ៉ាងច្រើនពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ មកពីជាង១០ប្រទេស ។
លោក បន្តថា ចំពោះស្ថានភាពផ្លូវប្រណាំងរយៈ៣ថ្ងៃនេះ គឺពិបាក ដោយឆ្លងកាត់ទឹក ភក់ ជង្ហុកធំៗ ចំការ និងព្រៃក្រាស់ៗ តែពួកគាត់បានប្រើកម្លាំងអត់ធន់ បច្ចេកទេសប្រណាំង និងការមើលសៀវភៅផែនទីរហូតដល់ទីព្រ័ត្រ ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid 2019 ចាប់ផ្តើមពីថ្ងៃទី១៧ដល់ទី២០ ខែឧសភា ឆ្នាំ២០១៩ ឆ្លងកាត់ខេត្តចំនួន៣ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុបប្រមាណជាង ៦២៤គីឡូម៉ែត្រ ដោយមានក្រុមម៉ូតូប្រណាំងចំនួន ២០គ្រឿង ក្រុមរថយន្ត ចំនួន២៨ គ្រឿង និងរថយន្ត Service ចំនួន ១៥ គ្រឿងនោះ បានធ្វើពីធីបិទជាផ្លូវការ នៅ Pub Street ខេត្តសៀមរាប ក្រោមវត្តមាន លោក នេត្រ ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលបាន អញ្ជើញចូលរួម បំពាក់មេដាយជូនកីឡាករ កីឡាការិនីជ័យលាភីផងដែរ ៕