ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណនី Facebook Hang Hing យករូប នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទៅប្រើប្រាស់វាយប្រហារ​ រាជរដ្ឋាភិបាល

82


(ភ្នំពេញ)៖ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រកាសច្រានចោល និងថ្កោលទោសចំពោះគណនី Facebook មួយឈ្មោះ «Hang Hing» ដែលបានរូបរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ទៅប្រើប្រាស់និងបង្ហោះសារវាយប្រហាររាជរដ្ឋាភិបាល។

បញ្ជាការដ្ឋានអង្គរក្ស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានព្រមានដល់ជនដែលបង្កើត Facebook មួយនេះ ឲ្យបញ្ឈប់ការប្រើប្រាស់រូប នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ហើយបានអំពាវនាវ ដល់ស្ថាប័ន​មានសមត្ថកិច្ច ស្រាវជ្រាវចំពោះ អ្នកប្រើ​ប្រាស់​ Facebook ឈ្មោះ Hang Hing នេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

លើសពីនេះ បញ្ជាការដ្ឋានអង្គរក្ស ក៏បានជម្រាបជូនដល់ថ្នាក់ដឹកនាំទាំងអស់ និងសាធារណជនកុំឲ្យមានការភ័ន្ដច្រឡំបន្ដទៀត ព្រោះអ្នកប្រើប្រាស់គណនី Facebook នេះក្លែងបន្លំរូបតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង