ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មកបូមខ្សាច់ម្នាក់ឆក់ខ្សែភ្លេីងស្លាប់ ក្នុងសាឡង់បូមខ្សាច់ក្រុមហ៊ុនធី គីមលាង

171

ភ្នំពេញ : កម្មករបូមខ្សាច់របស់ក្រុមហ៊ុនធី គីមលាងម្នាក់ ដកឌុយចេញពីព្រីភ្លេីង បណ្ដាលអោយឆក់ស្លាប់ភ្លាមៗ នៅលើសាឡង់បូមខ្សាច់តែម្ដង។
ហេតុការនេះបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនិងរថយន្តសង្រ្គោះបន្ទាន់ កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៩ ខែ កក្ដដា ឆ្នាំ ២០១៨នៅចំណុចសាឡង់បូមខ្សាច់មាត់ទន្លេ ស្ថិតនៅភូមិកោះនិរោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ឡា យាំងថាវជនជាតិវៀតណាម ភេទប្រុស អាយុ២៩ឆ្នាំមុខរបរកម្មករបូមខ្សាច់របស់ក្រុមហ៊ុនធី គីមលាង ស្នាក់នៅបន្ទប់ជួលផ្លូវលំ ស្ថិតនៅភូមិកោះនិរោ សង្កាត់និរោធ ខណ្ឌច្បារអំពៅត្រូវឆ្លងចរន្តអគ្គីសនីបណ្ដាលអោយស្លាប់ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ដោយមានករណីកម្មកររបស់ក្រុមហ៊ុនបូមខ្សាច់ មិនប្រយ័ត្នដកឌុយចេញពីព្រីភ្លើងបណ្តាលអោយឆក់ស្លាប់ ក្រោយកេីតហេតុរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកមានជ័យ មកសង្រ្គោះដែរ តែមិនអាចជួយបានក៏ដាច់ខ្សល់ស្លាប់ ក្រោយមកក៏ទំនាក់ទំនងការិយាល័យនគរបាលផ្នែកបច្ចេកទេសកោសល្យវិច័យស្នងការរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យសពបុរសជាជនជាតិវៀតណាម ។

អត្ថបទដែលជាប់ទាក់ទង