តាមដានសង្រ្គាមពាណិជ្ជកម្ម រវាងចិនអាមេរិច?
BBCបានផ្សាយថាក្រុមហ៊ុនស្បែកជើងដ៏ល្បី ដូចជាNikeនិងAddidasបាន អំពាវនាវដល់រដ្ឋាភិបាលអាមេរិច អោយបញ្ឈប់សង្រ្គាមពាណិ ច្ជកម្មជាមួយ
ចិនទៅ ព្រោះមានកើតផល ប៉ះពាល់ដល់អ្នកប្រើ ប្រាស់ច្រើនណាស់។
សភាពាណិជ្ជកម្មអាមេរិចប្រចាំនៅចិន(AmCham)ដែលជាតំណាង អោយ ក្រុមហ៊ុនអាមេរិចកាំង ចំនួនជាង៩០០ក្រុមហ៊ុននៅចិន បានសម្តែង ការកង្វល់ថារដ្ឋាភិបាលចិន នឹងចេញវិធានការតបតដាក់ក្រុមហ៊ុនអាមេរិច កាំងវិញមិនខានបន្ទាប់ពីសហរដ្ឋអាមេរិច ប្រាប់អោយក្រុមហ៊ុនgoogle ឈប់ធ្វើជំនួញជាមួយHuawei។
សភាពាណិជ្ជកម្មអាមេរិចប្រចាំនៅចិន បានអោយដឹងដែរថា ក្រុមហ៊ុនអាមេ រិចកាំងប្រមាណ៤០ភាគរយ នៅចិននឹងរើរោងចក្រគេចចេញពីសង្រ្គាមនេះ។