អភិបាលខណ្ឌចំការមន ចុះពិនិត្យស្ថានភាពទឹកជំនន់ ដោយទឹកភ្លៀង….!!!
ភ្នំពេញ៖ខណៈពេលមេឃកំពង់តែភ្លៀងធ្លាក់យ៉ាងជោកជាំលាយឡំជា មួយខ្យល់កន្រ្តាក់បោកបក់យ៉ាងនោះ បណ្ដាលអោយទឹកលិចដក់ហូរហៀរពេញដងផ្លូវនានា និងដើមឈើតូចធំដួលរលំមកលើផ្លូវនិងខ្សែភ្លើងនោះ នៅក្នុងមូលដ្ឋានខណ្ឌចំការមននិងខណ្ឌបឹងកេងកង រាជធានីភ្នំពេញកាលពីរសៀល ថ្ងៃទី២២ខែឧសភាឆ្នាំ២០១៩នេះ គេសង្កេតឃើញវត្តមានលោកអភិបាលខណ្ឌចំការមនថេង សុថុល ដឹកនាំកម្លាំងចុះពិនិត្យនិងដោះស្រាយ បញ្ហាស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង លិចលង់តាមដងផ្លូវនានានិងកាប់លះ ដើមឈើដែលបាក់ដួលរលំមក លើផ្លូវចេញផងដែរដើម្បី អោយបងប្អូនអ្នកដំណើរ ងាយស្រួលក្នុងការធ្វើដំណើរ។
ជាមួយគ្នានេះលោកថេង សុថុលអភិបាលខណ្ឌចំការមន ខណៈពេលមានភ្លៀងធ្លាក់ខ្លាំង និងមានលាយខ្យល់កន្ត្រាក់ផងនោះ,អភិបាលខណ្ឌចំការមន គាត់បានចុះដឹកនាំមន្ត្រីខណ្ឌ-សង្កាត់ ចុះត្រួតពិនិត្យក្នុងមូលដ្ឋាន របស់ខ្លួននិងពិនិត្យស្ថានភាពទឹកលិច ត្រង់ប្រឡាយបឹងត្របែក ព្រមទាំងចុះពិនិត្យទីតាំងស្ថានីយ៍បូមទឹកបឹងត្របែក ដែលកំពុងដំណើរការបូមរំដោះទឹកបញ្ចៀស ការលិចដោយ សារជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានខណ្ឌ ពីប្រឡាយបឹងត្របែក៕