ជុំទី២ចប់សប្ដាហ៍ហើយតើនរណា ជាអ្នកឈ្នះចុងក្រោយ
ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementវគ្គជម្រុះជុំទី២នឹងបញ្ចប់នៅយប់ថ្ងៃ
ទី២៥ឧសភានេះហើយ ។
វគ្គជម្រុះជុំទី២មានអ្នកប្រដាល់១៦រូបដែលឈ្នះក្នុងវគ្គជម្រុះជុំទី១ដែលមាន៣២រូបនោះត្រូវចម្រាញ់យកតែ៨
រូបប៉ុណ្ណោះសម្រាប់ឡើងប្រកួតវគ្គជម្រុះជុំទី៣ ។
ពេលនេះមានអ្នកប្រដាល់ចំនួន៦រូបហើយដែលឆ្លងផុតវគ្គជម្រុះជុំទី២ ហើយនៅសល់តែ៤រូបទៀតប៉ុណ្ណោះ
ដែលត្រូវប្រជែងគ្នាដណ្ដើម២កៅអី សម្រាប់ប្រកួតជម្រុះជុំទី៣បន្តទៀត ។
ការប្រកួតចុងក្រោយនៃវគ្គជម្រុះជុំទី២នេះគឺសេក សារ៉ានក្លិបអង្គរមានជ័យខេត្តសៀមរាបត្រូវតស៊ូជាមួយអ្នក
ប្រដាល់លី តក់របស់ក្លិបតាព្រហ្មមានជ័យ ។
កាលប្រកួតជម្រុះនៅជុំទី១សារ៉ានឈ្នះម៉ៅ ប៉ោករបស់ក្លិបខេត្តរតនគីរីដោយពិន្ទុ ឯ លី តក់វិញគេប្រើកណ្ដាប់
ដៃផ្ដួលអ្នកប្រដាល់ខ្លើយ ណាតមកពីក្លិបមោងឬស្សីមរតកគុនខ្មែរ បាននៅមុនស្នូរជួងបញ្ចប់ទឹកទី៣ ។ ការប្រកួតនៅ
ជុំទី២នេះពិតជាមិនសូវជាស្រួលដូចកាលប្រកួតនៅជុំទី១នោះឡើយ ព្រោះពួកគេសុទ្ធឆ្លងផុតពីជុំទី១មកដូចគ្នា ។
ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាមិនមាន នរណាហ៊ានទស្សន៍ទាយទុកជាមុនថានរណាឈ្នៈនរណា
ចាញ់បានឡើយតែគេជឿថា ពួកគេនឹងឈ្នះ-ចាញ់គ្នាដោយពិន្ទុមិនខាន ។
ប្រកួតបញ្ចប់ជុំទី២នេះដែរអ្នកប្រដាល់គីន ខ្លឹមរបស់ក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់លីន
សេងហុងមកពីក្លិបបុរីរាជសីហ៍មានរិទ្ធ ។
ពួកគេជាអ្នកប្រដាល់ដែលអស្ចារ្យដូចគ្នា ។កាលប្រកួតនៅវគ្គជម្រុះជុំទី១ គីន ខ្លឹមដែលមិនសូវមាននរណា
ស្គាល់នោះបានយកឈ្នះអ្នកប្រដាល់ញឹម សារិទ្ធក្លិបអារុណរះកីឡាដោយពិន្ទុ ។ ចំពោះលីន សេងហុវគេបានយកឈ្នះ
អ្នកប្រដាល់ម៉ាក់ សាមុតក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុដែរ ។
ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះគេជឿថារវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាជាមិនខាន
នោះឡើយ ។ កៅអីសម្រាប់វគ្គជម្រុះជុំទី៣ធ្លាក់ទៅក្នុងកណ្ដាប់ដៃគីន ខ្លឹម ឬ ឡីន សេងហុង ។ប្រកួតចប់ទើបដឹងពី លទ្ធផល ។