ម្តាយខ្យល់គស្លាប់ កូនប្រុសជិះម៉ូតូដើម្បីទៅបួសមុខភ្លើងជូនដំណើរម្តាយ ស្រាប់តែត្រូវឡានបុកពីក្រោយបណ្តាលឲ្យស្លាប់ ទៀត
តាមរយៈគណនី ហ្វេសបុក Hok Vichitra កាលពីថ្ងៃទី២២ឧសភា បានបង្ហោះនូវរឿងទុក្ខសោកសៅមួយ ដែលសឹងពុំគួរឲ្យជឿ តែវាការពិតមែន ហើយលើលោកប្រហែលជាករណីលើកដំបូងនៅកម្ពុជា ដែលមានម្តាយស្លាប់ហើយ ហើយកូនទៅកោសក់បូសមុខភ្លើង ស្រាប់តែត្រូវឡានបុកស្លាប់ទៀត។
គណនី ហ្វេសបុក Hok Vichitra បានបញ្ជាក់ថា
“មីងខ្ញុំគាត់ស្លាប់ដោយសាខ្យល់គម្សិលមិញ។ ប្អូនខ្ញុំជិះម៉ូតូទៅវត្តដើម្បីបួសមុខភ្លើងជូនដំណើរម្ដាយ តែត្រូវឡានគេបុកពីក្រោយស្លាប់ម្នាក់ទៀត។ ពិតជាពិបាកទទួលយកណាស់ បូជាសពម្ដងពីរនាក់ សូមអោយវិញាណក្ខន្ធអ្នកមីង និងប្អូនប្រុសបានទៅកាន់ទីស្ងប់សុខ
”។
គណនេយ្យហ្វេសបុកដដែលបានឲ្យដឹងថា ក្រោយពីគ្រោះថ្នាក់ ឡានដែលបង្កហេតុបុកពីក្រោយបណ្តាលឲ្យប្អូនប្រុសគាត់ស្លាប់នោះ បានរត់ចោលឡានបាត់ ក្នុងនោះផងដែររូបគាត់ក៏បាន សំណូមពរឲ្យសមត្ថកិច្ចជួយស្វែងរកម្ចាស់រថយន្តហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ដែលមានស្លាកលេខ2AW 2519 មកទទួលខុសត្រូវ ចំពោះមុខច្បាប់។ ទោះជាយ៉ាងណាម្ចាស់ ហ្វេសប៊ុកនេះ ពុំបានបញ្ជាក់ពីទីតាំងកើតហេតុ ក៏ដូចជាអាសយដ្ឋានមូលដ្ឋាន នៃពិធីបុណ្យសពនេះនោះទេ៕