ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេវតាចក្រវាលអាចបង្ហាញភស្តុតាង ស្ថានភាពនយោបាយកម្ពុជា ឱ្យ ពួកអឺរ៉ុបឃេីញនឹងភ្នែកតែម្តង! ?

89


ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី 22 ខែឧសភា ឆ្នាំ 2019 បានសរសេរលើហ្វេសប៊ុកផ្លូវការថា
រឿងអាស្រូវនយោបាយ នៃអ្នកនយោបាយលក់ក្បាលឱ្យ បរទេសដេីម្បីបានឈ្នះការបោះឆ្នោតឡេីងកាន់អំណាចី កំពុងក្លាយជាព្យុះសង្ឃរាបោកបក់ប្រទេសអូទ្រសយ៉ាងពេញទំហឹង ហើយបាននិងកំពុងធ្វើឲ្យរង្គើពេញសហភាពអឺរ៉ុបទាំងមូល។

បញ្ហានេះបានផ្ទុះឡើងនៅ ថ្ងៃទី១៧ ឧសភា ២០១៩ បន្ទាប់ពីមានវីដេអូមួយ បានបែកធ្លាយដោយសារព័ត៌មានអាល្លឺម៉ង់។ វីដេអូនោះ ត្រូវបានគេលួចថត បានដោយសម្ងាត់នៅក្នុងផ្ទះវីឡា មួយនៅលើកោះ Ibiza ប្រទេសអេស្ប៉ាញ។ ក្នុងវីដេអូនោះ លោក Heinz-Christian Strache មេបក្សស្តាំជាតិនិយមជ្រុល និងជាអនុអធិកាបតីអូទ្រីសបាន និយាយនៅពេលផឹកស៊ីស្រវឹង ទៅកាន់ស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាមនុស្សស្និទ្ធ នឹងអ្នកមានអំណាចនៅរុស្ស៊ី។ មេបក្សជាតិនិយមជ្រុលអូទ្រីសរូបនេះ ក៏បានសន្យាជាមួយស្ត្រីនោះ ថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបើកផ្លូវឲ្យរុស្ស៊ីវាយលុកការរកស៊ីនៅក្នុងប្រទេសអូទ្រីស បើសិនជារុស្ស៊ីជួយជ្រោមជ្រែងឲ្យបក្សរបស់លោកបានឈ្នះឆ្នោត។

លោកហេង រតនា បានថ្លែងថា
ក្រោយការបែកធ្លាយនូវវីដេអូនេះ លោក Heinz-Christian Strache បានបង្ខំចិត្តលាលែងចេញពីតំណែងអនុអធិកាបតី។ មិនត្រឹមតែប៉ុណ្ណោះទេ អធិកាបតីអូទ្រីស លោក Sebastian Kurz ថែមទាំងបានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Herbert Kickl ដែលជា អនុប្រធានបក្សស្តាំជាតិនិយមជ្រុលក៏ត្រូវតែចុះចេញពីតំណែងផងដែរ។

ប្រតិកម្មទៅនឹងបញ្ហានេះ លោកស្រី អង់ហ្គេឡា មែរគែល អធិកាបតីអាល្លឺម៉ង់ បានព្រមានថា រឿងអាស្រូវវីដេអូនៅអូទ្រីស គឺជាមេរៀនមួយប្រាប់ទៅអ្នកនយោបាយទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងកុំឲ្យលក់ក្បាលឲ្យប្រទេសផ្សេង ដែលគេចង់បំផ្លាញអឺរ៉ុប។ រឿងអាស្រូវឃុបឃិតជាមួយបរទេសនៅអូទ្រីស នឹងត្រូវគេ បើកការស៊ើបអង្កេតដ៏ធំមួយ្ន ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះអកប្រព្រឹត្ត។

នេះគ្រាន់តែការបែកធ្លាយវីដេអូ ដែលគេលួចថតបាន ដោយ សម្ងាត់ និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោត ជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបដល់ម្លឹង ដោយអ្នកខ្លះចាត់ទុកថា ជាការលក់ក្បាលឱ្យ បរទេស និងប៉ះពាល់ខ្លាំងដល់ដំណេីរការប្រជាធិបតេយ្យនៅប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
ករណីកម្ពុជា​ មានទម្ងន់ធ្ងន់ធ្ងរជាងនេះ ឆ្ងាយណាស់ ព្រោះវាជាចេតនានិងយុទ្ធសាស្ត្រផ្តួលរំលំរាជរដ្ឋាភិបាល តាមគំរូសកម្មភាពហឹង្សាដោយសង្គ្រាមដូចនៅប្រទេសសេីបប៊ី។

ប្រជាជនកម្ពុជា មានសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុប អាអាចគ្មានស្តង់ដារពីរ គឺបាតដៃផង និងខ្នងដៃផងនោះទេ ចំពោះករណីកម្ពុជានិងអឺរ៉ុបលេីឯករាជ្យជាតិនិងអធិបតេយ្យជាតិនេះ៕

អត្ថបទដែលជាប់ទាក់ទង