ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកដីបើក បុកម៉ូតូ បណ្តាលអោយស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

278


ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាល្បឿនលឿនវ៉ាជែងរថយន្តខាងមុខ ស្របពេលដែលរថយន្តហុីយ៉ាន់ដាយ យុីឌុបដឹកដី បើកស្របទិសជាន់ហ្វ្រាំងមិនទាន់បុកពីក្រោយ កិនស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង២ រសៀលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

សមត្ថកិច្ចបញ្ជាក់ថា អ្នកស្លាប់ឈ្មោះ ជា សារួន ភេទប្រុស អាយុ១៤ ឆ្នាំ មុខរបរសិស្ស និងអ្នករបួសឈ្មោះ គឹម ម៉ៅ អាយុ២៣ឆ្នាំ ដោយអ្នកទាំងពីរស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះ ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-4228 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើងក្នុង ល្បឿនលឿន ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តពីខាងមុខ។ រថយន្ត ម៉ាកហុីយ៉ាន់ដាយ យីឌុប ដឹកដី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3D-0583 បើកបរដោយបុរសមិនស្គាល់អត្តស
ញ្ញាណក្នុងល្បឿនលឿន ស្របទិសគ្នា ដោយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីក្រោយ និងកិនអូសយុវជនម្នាក់ជាង២០ម៉ែត្រ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ និងយុវជនម្នាក់ទៀតបាន រងរបួសធ្ងន់ធ្ងន់ ចំណែកអ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់ ។

អ្នករងរបួសត្រូវបានរថយន្ត សង្គ្រោះរបស់មណ្ឌលសុខភាពពងទឹក ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសពយុវជនសមត្ថកិច្ច ប្រគល់សាកសពជូនក្រុមគ្រួសារ ។ ដោយឡែកវត្ថុតាង រថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង រង់ចាំដោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង