ជើងខ្លាំង៣រូបស្វាគមន៍អ្នកប្រដាល់បរទេស ព្រឹកថ្ងៃអាទិត្យ
ភ្នំពេញ:លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៦ឧសភាអ្នកប្រដាល់ជើង
ខ្លាំងកម្ពុជា៣រូបបានត្រៀមខ្លួនរួចហើយដើម្បីស្វាគមន៍អ្នកប្រដាល់ថៃ២រូប និងអ្នកប្រដាល់អូស្ដ្រាលីមួយរូប ។
វង្ស វិឆ័យរបស់ក្លិបទ័ពឆ័ត្រយោង៩១១ត្រូវប្រកួតជាមួយអ្នកប្រដាល់អូស្រ្តាលីដាត៉ន ចេន(Daren Chen)
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ វិឆ័យមិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងខ្លាំងនោះទេ
តែនៅលើសង្វៀនគេមិនដែលខ្លាចគូប្រកួតឡើយ ។
ចំពោះអ្នកប្រដាល់អូស្ដ្រាលីដារ៉េន ចេនវិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរមិនដឹងថា
គេមានសមត្ថភាពប៉ុណ្ណានោះឡើយ ។កំណត់ត្រាប្រកួតរបស់គេគ្រាន់បើដែរគឺក្នុងការប្រកួតចំនួន២៥ដងគេបានទទួល
ជ័យជំនះ២០ដង និង ចាញ់៥ដង ។
ចំពោះវិឆ័យវិញគេធ្លាប់ឆ្លងកាតការប្រកួតច្រើនជាងដារ៉េន ចេន ។គេប្រកួតបាន៤២ដង ឈ្នះ៣៧ដង និង
ចាញ់៥ដង ។ សម្រាប់គូនេះវិឆ័យមានឱកាសឈ្នះច្រើនជាងហើយ ។
ពុយ វណ្ណៈរបស់ក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃផេត ណាំឈុក(Phat Numchhuok)ពួក
គេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
នេះក៏ជាលើកដំបូងដែរដែលអ្នកប្រដាល់ថៃរូបនេះឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។ មិនដឹងថាអ្នកប្រដាល់ថៃ
រូបនេះមានសមត្ថភាពប៉ុណ្ណានោះទេតែគេមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៦ដង ចាញ់៨ដង និងស្មើពិន្ទុ១ដង ។
ចំពោះវណ្ណៈវិញពេលខ្លះគេវ៉ៃបានល្អតែពេលខ្លះគេវ៉ៃអន់តែម្ដង ។គេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៤៧ដង
ចាញ់១៦ដង និងស្មើពិន្ទុ ២ ដង ។ វណ្ណៈអាចយកឈ្នះអ្នកប្រដាល់ថៃរូបនេះបានប្រសិនបើគេហ្វឹកហាត់បានគ្រប់គ្រាន់
នោះ ។
រិន សារ័ត្នក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកប្រកួតជាមួយអ្នកប្រដាល់ថៃឃុន ស៊ឹកឡេក(Khun Soeklek)
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដែរ ។
សារ័ត្នគេបាត់មុខមួយរយៈបន្ទាប់ពីការឡើងប្រកួតរបស់គេជួបបរាជ័យច្រើននោះ ។ពេលនេះគេបង្ហាញមុខ
មកវិញមិនដឹងថាគេមានការរីកចម្រើនជាងមុនឬយ៉ាងណានោះឡើយ ។ គេមានប្រវត្តិប្រកួតចំនួន៥០ដង ឈ្នះ៣៥
ដង ចាញ់១១ដង និងស្មើពិន្ទុ៤ដង ។
ចំពោះអ្នកប្រដាល់ថៃឃុន ស៊ឹកឡេកវិញគេធ្លាប់មកប្រកួតស្រុកខ្មែរញឹកញាប់ណាស់ គេជាអ្នកប្រដាល់មួយ
រូបមិនស្រយលបង្ក្រាបនោះឡើយ ។ គេមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៤ដង ចាញ់១១ ដង ។ជំនួបរវាងអ្នកប្រ
ដាល់ទាំង២រូបនេះមិនដឹងថានរណាជួបសំណាងល្អឡើយ ។