ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ឃាតករម្នាក់ ល្បួងកុមារីម្នាក់ ទៅឆ្លុះកង្កែប ហើយរំលោភសម្លាប់

91


ខេត្តព្រៃវែង៖ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានរំលោភ និងសម្លាប់លើក្មេងស្រីរងគ្រោះប្រាកដមែន បន្ទាប់មកយកទៅទម្លាក់ក្នុងស្រះទឹក បន្ទាប់ពី ល្បួងកុមារីរងគ្រោះ ទៅឆ្លុះកង្កែប នៅពេលយប់។ ជនសង្ស័យត្រូវចាប់ខ្លួននៅ ថ្ងៃ ទី២៣ ខែ ឧសភា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា នៅថ្ងៃពុធ ទី២២ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង​២១និង៣០នាទី ករណី រំលោភសំលាប់ អនីតិជន នៅចំណុចស្រះទឹកវាលចម្ងាយ៦៥០​​ម៉ែត្រ ខាងកើតភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល​ ខេត្តព្រៃវែង។

សពកុមារគ្រោះ​ឈ្មោះ ហុង ស្រីដាវ ភេទស្រី អាយុ​៩ឆ្នាំ នៅភូមិ.ឃុំកើតហេតុខាងលើបច្ចុប្បន្នរស់នៅជាមួយ​ជីតា ឈ្មោះ ហាក់ គឹមហុង​ អាយុ​៥២ឆ្នាំ​ និង​ជីដូន ឈ្មោះជា ស្រី អាយុ​៥៤ឆ្នាំ ។ ចំណែក ជនសង្ស័យឈ្មោះ ផ្លុង ហុកលី ហៅហុក ភេទប្រុស អាយុ៣​៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា ។​

ជនសង្ស័យ ផ្លុង ហុកលី បានយកក្បាលពិលដែលបញ្ចូលភ្លើងនៅផ្ទះរបស់ខ្លួន មកឱ្យជីតារបស់ជនរងគ្រោះ ​ហើយចេញទៅវិញបាននាំក្មេងស្រីរងគ្រោះ ទៅឆ្លុះកង្កែបជាមួយគ្នា លុះមកដល់ម៉ោង២២ ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ក៏ជួបនិងជីដូនរបស់ជនរងគ្រោះ គាត់បានសួរជនសង្ស័យថា ចៅរបស់គាត់​ទៅណា ជនសង្ស័យ​ឆ្លើយថា ចៅរបស់យាយមិនបានទៅជាមួយខ្ញុំទេ បន្ទាប់មកជីដូនជនរងគ្រោះ បានពឹងអ្នកជិតខាងឲ្យជួយដើររកទាំងយប់ប៉ុន្តែរកមិនឃើញ​ ។​ លុះព្រឹកឡើង ថ្ងៃទី២៣ឧសភា សាច់ញាតិបានរាយការណ៍ជូនសមត្ថកិច្ច ចុះជួយស្រាវជ្រាវរុករកក្មេងស្រីរងគ្រោះ បានប្រទះ​ឃើញសាកសពក្មេងស្រីរងគ្រោះនៅស្រះចំណុចកើតហេតុខាងលើ​ ។​

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច​សន្និដ្ឋានថា​ ឈ្មោះ ហុង ស្រីដាវ ពិតជាស្លាប់ដោយសារការ រំលោភសម្លាប់ប្រាកដមែន ។

ជនសង្ស័យ​ឈ្មោះ ផ្លុង ហុកលី ត្រូវបានហៅមកសាកសួរ ហើយ សមត្ថកិច្ចបានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុក។ បន្ទាប់ពីឃាត់ខ្លួន និងសាកសួរ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានរំលោភ និងសម្លាប់លើក្មេងស្រីរងគ្រោះប្រាកដមែន បន្ទាប់មកយកទៅទម្លាក់ក្នុងស្រះទឹក រួចយកឈើ២កំណាត់ដោតខ្វែង ខ្ទាស់កជនរងគ្រោះ​ ដោយខ្លាចសាកសពអណ្តែតឡើង​៕

អត្ថបទដែលជាប់ទាក់ទង