មួយយប់ ប៉ូលិសកៀនស្វាយចុះប្រមាញ់ចាប់ខ្លួនជនសង្ស័យ២នាក់ ,ថ្នាំញៀន១៦កញ្ចប់…!!!
កណ្ដាល៖ជនសង្ស័យ២នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយចាប់ខ្លួននៅកន្លែងៗពីគ្នាក្នុងមូលដ្ឋានស្រុកកៀនស្វាយ ក្នុងករណីជួញដូរគ្រឿងញៀន កាលពីម៉ោង១១យប់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៩នេះនៅឃុំគគីរធំនិងនៅឃុំភូមិធំស្រកកៀនស្វាយខេត្កណ្ដាល។
ជនសង្ស័យ២នាក់៖ម្នាក់ឈ្មោះជា ពីនភេទប្រុសអាយុ២៣ឆ្នាំនៅភូមិរាំងដេក ឃុំគគីធំ ស្រកកៀនស្វាយ និង ម្នាក់ទៀតឈ្មោះសាយ ឧត្ដម ភេទប្រុសអាយុ២១ឆ្នាំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។
ចំពោះវត្ថុតាងចាប់យករួមមាន:
ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកចំនួន ១៦កញ្ចប់។
ក្រុមសមត្ថកិច្ចនិយាយថានៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហតុខាងលេី
កំលាំងប៉ុស្តិ៍រដ្ឋបាលភូមិធំ និង ឃុំគគីរធំបានល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនដូចសព្វដង។លុះដល់ចំនុចបានជួបមុខសញ្ញា
សង្សយ័នៅតាមផ្លូវពេលនោះកំលាំងប៉ុស្តិ៍បាន ឃាត់ជនសង្សយ័ខាងលើ ហើយធ្វើការឆែកឆេររកឃើញ ថ្នាំញៀនចំនួន១៦កញ្ចប់នៅ ក្នុងហោប៉ៅអាវដៃវែងជនសង្សយ័បន្ទាប់មក កំលាំយើងបាននាំខ្លួនជនសង្សយ័រួមទាំងវត្ថុតាង យកមកប៉ុស្តិ៍ដើម្បីសាកសួរបន្ត នៅចំពោះមុខសម្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនេះពិតជារបស់ខ្លួនប្រាកដមែនដែលខ្លួនបានយកពីឈ្មោះ យូ ភក្តី ភេទប្រុស មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ដើម្បីលក់បន្ត ។
ក្រោយពីសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ជូន ជនសង្ស័យរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់៕