ពលករខ្មែរធ្វើការនៅប្រទេសថៃ ត្រូវបានការយក ចិត្តទុកដាក់ពីអាជ្ញាធរ ថៃ ពួកគាត់មានប្រាក់ ចំណូលសមរម្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងរដ្ឋ សភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបពិភាក្សា ការងារជាមួយ លោក ផានយ៉ារ៉ាក់ ភលផុប(Panyarak Poolthup ) ឯកអគ្រាជទូតថៃប្រចាំនៅកម្ពុជា ក្នុងគោលបំណង បន្ដកិច្ចសហប្រតិបត្ដិការជាមួយគ្នាឲ្យបានល្អ រវាង ពលករខ្មែរធ្វើការនៅប្រទេសថៃ ត្រូវបានការយក ចិត្តទុកដាក់ពីអាជ្ញាធរ ថៃ ពួកគាត់មានប្រាក់ ចំណូលសមរម្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ ។ ជំនួបពិភាក្សានេះ បានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃ ចន្ឌ ១២រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១១ មិថុនា ឆ្នាំ ២០១៨ នៅទីស្ដីការកនរសួង ។
លោក ផានយ៉ារ៉ាក់ ភលផុប(Panyarak Poolthup )
ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖ក្រសួង ការងារ ថៃបានទទួលចុះបញ្ជីពលករខ្មែរ ឲ្យធ្វើការនៅប្រទេសថៃ ដើម្បី ទទួលបានផលប្រយោជន៍ដូចពលរដ្ឋ ប្រទេសថៃនោះផងដែរ ។ ការចុះបញ្ជីពលករបរទេសធ្វើការនៅថៃ និងបញ្ចប់នៅខែមិថុនាឆ្នាំ២០១៨ នេះ។
នាឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានបញ្ជាក់ថា៖ ប្រទេសទាំងពីរមានទំនាក់ទំនងមិត្ត ភាព ជាប្រពៃណីល្អជាមួយគ្នា ក្នុងការផ្លាស់ប្តូរទំហំពាណិជ្ជកម្ម បានបង្កើនបន្ថែមទៀត រវាងប្រទេសទាំងពីរ និងទេសចរណ៍ថៃមានចំនួនច្រើនមកកម្ពុជា ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែង អំណរគុណដល់អាជ្ញាធរថៃផងដែរ ដែលបានជួយសម្រួលការងារ ដល់ពលខ្មែរស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានចាត់ ឲ្យលោកស្រីកិត្តិសង្គហបណ្ឌិត ធ្វើជាតំណាងចុះទៅសួរសុទុក្ខពលករខ្មែរ ធ្វើការនៅប្រទេសថៃ និងអរគុណដល់ក្រសួង ការងារថៃ ដែលបានជួយសម្រួលឯកសារ ដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ ។ពលករខ្មែរធ្វើការនៅប្រទេសថៃ ប្រមាណ៣លាននាក់ ត្រូវបានការយក ចិត្តទុកដាក់ពីអាជ្ញាធរ ថៃ ពួកគាត់មានប្រាក់ ចំណូលសមរម្យសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច។
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសាសន៍ បញ្ជាក់ទៀតថា ៖ កម្ពុជាត្រូវ ការបទពិសោធន៍ អំពីការងារស្ត្រី និង កុមារ និងចង់មានកិច្ចសហការជាមួយភាគីថៃ។
ជាមួយគ្នានោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត បានសំណូមពរ ដល់ភាគីថៃដោយ សហការជាមួយក្រសួងអធិការកិច្ច ជា មួយ អាជ្ញាធរថៃ លើការងារស្ត្រីនិងកុមារ ។
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអននិងអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅប្រទេសថៃ នៅពេលវេលាសមរម្យ ដើម្បីសិក្សាលើការងារស្ត្រីកុមារនៅប្រទេសថៃ។
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានថ្លែងអំណរគុណដល់ម្ចាស់ក្សត្រី សុរិន្ទ ថន ដែលជួយលើវិស័យអប់រំនៅកំពង់ធំ និងបានចុះMOU កម្ចាត់ជំងឺ គ្រុន ចាញ់នៅខេត្តភាគឥសាន្តប្រទេស។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានជម្រាបភាគី ថៃអំពីស្ថានភាព ការត្រៀមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងការចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ។ ការបោះឆ្នោតរើសសមាជិសភា នៅពេលខាងមុខនេះមាន២០គណបក្សចូលរួមប្រកួតប្រជែង ដោយឡែកគណបក្សប្រជាជនកម្ពុជា នៅតែជាស្នូលសំខាន់ លើការអភិវឌ្ឍ ប្រទេសជាតិ មានកំណើនសេដ្ឋកិច្ចខ្ពស់៕