ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាប​អ្នកញៀនល្បែងភ្នាល់មាន់ជល់តាមទូរទស្សន៍ខ្សែកាប

423

កំពង់ស្ពឺ​ ៖​ នៅថ្ងៃចន្ទ ទី៩ខែកក្កដាឆ្នាំ២០១៨ វេលាម៉ោង​ ១៥​ និង​ ៤០​ នាទី កម្លាំងនគរបាលស្រុកសំរោងទង និងកម្លាំងរបស់ការិយាល័យ​ព្រហ្មទណ្ឌកំរិតស្រាលខេត្ត​បានចុះបង្ក្រាបទី​តាំងបើក​​ភ្នាល់ល្បែងស៊ីសង​ ជល់មាន់តាមទូរទស្សន៍ខ្សែ​កាប​​នៅ​ផ្ទះរបស់ឈ្មោះ ភិន ផល្លា​ ស្រី អាយុ​ ៤០ឆ្នាំ​ បើក​លក់កាហ្វេ​ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ឃាត់មនុស្ស​ ​១៩នាក់​។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីបង្ក្រាបទីតាំងភ្នាល់ល្បែងខាងលើ បានឃាត់ខ្លួនមនុស្ស ១៩នាក់ និងម៉ូតូចំនួន ២៥គ្រឿង ដែលកំពុងលេងភ្នាល់ ក្នុងហាងរបស់ឈ្មោះ ជា ដែលជាម្ចាស់ទីតាំងខាងលើ។មនុស្សដែលឃាត់ខ្លួនទាំង ១៩នាក់ មានមនុស្សមួយចំនួនចាស់ៗ និងមានសុខភាពខ្សោយ ដែលករណីនេះ លោកស្នងការបានអញ្ជើញមន្ទីរសុខាភិបាលតាមដាន និងពិនិត្យជំងឺ ជូនពួកគាត់ស្ថិតក្នុងនីតិវិធី ឃាត់ខ្លួន៤៨ម៉ោង ដើម្បីកុំឲ្យប៉ះពាល់សុខភាព។ បើទោះបីជាពួកគាត់ចាស់ ឬឈឺយ៉ាងណា តែនេះជាករណីបើកលេងល្បែងភ្នាល់​ស៊ីសងខុសច្បាប់ មិនអាចលើកលែងបាននោះទេ យ៉ាងហោចណាស់ក៏ត្រូវមានទោស និងធ្វើកិច្ចសន្យាអប់រំផងដែរ។


មនុស្សដែលឃាត់ខ្លួនទាំង ១៩នាក់៖ ១. ឆោម សាវ៉ុន ប្រុស អាយុ​ ​៦៥ឆ្នាំ ២. ចិន សឿន​ ប្រុស អាយុ​ ៤៨ឆ្នាំ ៣. ឆុន សុខនៅ ប្រុស អាយុ​ ៥២ឆ្នាំ ៤.ណុប ពៅ ប្រុស អាយុ​ ៥១ឆ្នាំ ៥. ម៉ី សុខឃឿន ប្រុស អាយុ​ ៥៣ឆ្នាំ ៦. ឃុត ថន ប្រុស អាយុ៥០ឆ្នាំ ៧. ម៉ាច ធា ប្រុស អាយុ​ ៤៥ ឆ្នាំ ៨. សុខ សុធា​ ប្រុស អាយុ​ ៥៤ឆ្នាំ ៩.រុន ប៊ុនណារ៉ា ប្រុស អាយុ​ ៣៩​ឆ្នាំ នៅ​ក្នុង​ ឃុំលំហាច ស្រុកអង្គស្នួល ១០. ហួន ហុន ប្រុស អាយុ៥៤ឆ្នាំ ១១.កៅ សុខហៀង ប្រុស អាយុ៤១ឆ្នាំ ១២. ជា ឈុន ប្រុស អាយុ​ ៣៧ឆ្នាំ ១៣.ជួប នី ប្រុស អាយុ៥៥ឆ្នាំ ១៤. អ៊ុន ចន្ធី ប្រុស អាយុ៤៧ឆ្នាំ ១៥. អ៊ុន ខឹម ប្រុស អាយុ៥២ឆ្នាំ ១៦. នួន សំនៀង ប្រុស អាយុ៤២ឆ្នាំ ១៧. ហ៊ិន ជាក់ ប្រុស អាយុ​ ៣៨ឆ្នាំ
១៨.នុត គឹមហុង ប្រុស អាយុ៤៥ឆ្នាំ និង១៩.ឈ្មោះ ប៉ាច ធុល ភេទប្រុស អាយុ៥៩ឆ្នាំ។ ធ្វើការ​ដកហូត​ ទូរ​ទស្សន៍​ ១គ្រឿង ភ្ជាប់​ជាមួយ​ដុំអ៊ិនធឺណេត​ និងម៉ូតូចំនួន ២៥គ្រឿង។
ករណីបង្រ្កាបខាងលើ​ បានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីចាត់ការតាមនីតិវិធី៕

  

អត្ថបទដែលជាប់ទាក់ទង