លោកម៉ប់ សារិន អញ្ចើញបិទយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សា រាជធានី ខណ្ឌ អាណត្តិទី៣នៅ ខណ្ឌកំបូល
ភ្នំពេញ៖ លោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងជាប្រធានក្រុមការងារពង្រឹង ខណ្ឌពោធិសែនជ័យនិងខណ្ឌកំបូល កាលពី
នៅព្រឹកថ្ងែទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ចើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខណ្ឌ អាណត្តិទី៣ ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌកំបូល និងបានបន្តដឹកនាំដង្ហែក្បួនឃោសនារកសឡេងឆ្នោតនៅតាមមូលដ្ឋានខណ្ឌកំបូល។
មុនដឹកនាំការដង្ហែរក្បួនឃោសនាចុងក្រោយលោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែទទួលបាន ជ័យ ជម្នះរាល់ការបោះឆ្នោត។ ការដែលទទួលបាននូវភាពជោគជ័យនេះដោយសារតែការដឹកនាំរបស់សម្ដេចតេជោ ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរចាប់តាំងពីភូមិរហូតដល់សង្កាត់ ខណ្ឌ។ ជាងនេះទៅទៀតសម្តេចបានប្រឆាំងដាច់ខាតចំពោះពួកអ្នកបំភ្លេចបំផ្លាញ សុខ សន្តិភាពដែលបានមកពីកម្លាំងញើសឈាមរបស់សម្ដេច ។ សម្ដេចបាន ការកែទម្រង់ស៊ីជម្រៅទៅលើធនធានមនុស្សនិងហិរញ្ញវត្ថុនិងបានផ្ដល់នូវអំណាចទៅឲ្យថ្នាក់ក្រោមជាតិដើម្បីធ្វើការអភិវឌ្ឍន៍មូលដ្ឋាន ផ្ដល់សេវាឲ្យកាន់តែកៀកកិតជាមួយនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បានពង្រឹងនិងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ និងប្រសើរឡើង
ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ថា បើតាមការឲ្យដឹងពីគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបញ្ជាក់ថា នៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន៦បានចុះ ឈ្មោះជាផ្លូវការក្នុងការចូលរួមប្រកួតប្រជែងសំរាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ។
គណបក្សទាំង៦នោះរួមមាន គណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សឆន្ទះខ្មែរ,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ៊្វុន ស៊ីនប៉ិច,គណបក្សសញ្ជាតិកម្ពុជា។តាមការចុះបញ្ជីគណបក្សនយោបាយ និង បេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងនោះមណ្ឌលរាជធានីភ្នំពេញមានបេក្ខជនសរុប ចំនួន២៧៤រូប ស្រីចំនួន១១៥រូប និងមណ្ឌលខណ្ឌទាំង១៤មានបេក្ខជនសរុបចំនួន១.៣៤៣រូប ស្រី៥៣៧រូប។ក្រោយពីមានការជួបជុំនៅកោះពេជ្រ អង្គមិទ្ទិញ ក៏បានបំបែកគ្នាដង្ហែរក្បួនទៅតាមខណ្ឌរៀងៗខ្លួនតាមកម្មវិធីដែលបានគ្រោងទុក៕