ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនយុវជនសង្ស័យ២នាក់ឆក់ទូរស័ព្ទស្រ្តីជនបរទេសបានសំរេច ខណៈបោះទូរស័ព្ទចោលនៅមាត់ប្រឡាយ

103

ភ្នំពេញ : យុវជនសង្ស័យ២នាក់សមត្ថកិច្ចចាប់វាយខ្នោះក្រោយពីបានធ្វេីសកម្មភាពឆក់ទូរស័ព្ទស្រ្តីជនបរទេសពេលដេីរកាន់ទូរស័ព្ទនៅដៃហេីយព្យាយាមរត់គេចត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋដេញតាមជនសង្ស័យដឹងថារត់មិនរួចបោះទូរស័ព្ទដៃចោលទៅក្នុងមាត់ប្រឡាយទឹកស្អុយហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០១៩នៅចំណុចផ្លូវ១០៥ កែង៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ស្ត្រីរងគ្រោះ ឈ្មោះ Alie ភេទស្រី អាយុ ២៣ឆ្នាំ ជនបរទេស ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវ ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញបានប្រាប់សមត្ថកិច្ចធ្វេីកំណត់ហេតុបណ្ដឹងយោងតាមស្ត្រីរងគ្រោះ បានអោយដឹងថា គាត់បានដើរពីផ្សារទួលទំពូង ក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ លុះមកដល់ចំណុចកើតហេតុ តាមផ្លូវ៣៩០ ភូមិ៤ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកKR EXIV-Rពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១HL-៥០០៦ឆក់ទូរស័ព្ទរបស់គាត់និងបេីកម៉ូតូរត់គេចខ្លួនបាត់ ។ ភ្លាមៗស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកេងកង៣ ប៉ុន្តែកំពុងរៀបចំពាក្យបណ្តឹង ក៏ឃើញសមត្ថកិច្ចបណ្តើរជនសង្ស័យ២នាក់ ចូលក្នុងប៉ុស្តិ៍ ស្ត្រីរងគ្រោះក៏បានចំណាំ និងស្គាល់ថា បុរស២នាក់នេះ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់ ប្រភេទ iPhone ៧និងចង្អុលច្បាស់ពិតជាជនសង្ស័យឆក់ទូរស័ព្ទគាត់មែន ។

សមត្ថកិច្ចបន្តថាក្រោយឃាត់ជនសង្ស័យបានចំនួន២នាក់ទី១អ្នកបើកម៉ូតូ ឈ្មោះ គីម ឆសេង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ ទី២ ឈ្មោះ គឹម រតនៈ ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមនឃាត់ខ្លួនពីបទលួច ឆក់មានស្ថានទម្ងន់ទោស(ទូរស័ព្ទ)និងសាកសួរនាំហេីយយុវជនសង្ស័យអ្នកអង្គុយខាងក្រោយទទួលស្គាល់ថាពិតជាបានធ្វេីសកម្មភាពឆក់ទូរស័ព្ទម៉ាកអាយហ្វូន៧ជនរងគ្រោះពិតមែនតែទូរស័ព្ទដៃជនរងគ្រោះបោះចោលក្នុងមាត់ប្រឡាយទឹកស្អុយបាត់ហេីយ ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

 

 

អត្ថបទដែលជាប់ទាក់ទង