ឪពុកបង្កើត រំលោភកូនស្រីរបស់ខ្លួនចំនួន២នាក់ រហូតមានផ្ទៃពោះម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ឧត្តរមានជ័យ៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វេីការចុះចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាឪពុកបង្កើតរំលោភកូនស្រីរបស់ខ្លួនចំនួន២នាក់ រហូតមានផ្ទៃពោះម្នាក់ កាលពីវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចយើងឃាត់ខ្លួននោះមាន ឈ្មោះ កាក់ ផល្លី ភេទ ប្រុសអាយុ៥៦ឆ្នាំ មុខរបរ ទាហាន រស់នៅ ភូមិថ្នល់កែង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តាមបញ្ជាររបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ដោយមានការជាប់ពាក់ព័ន្ធក្នុងករណី រំលោភសេពសន្ថវៈ ទៅលេីកូនស្រីបង្កេីតរបស់ខ្លួនចំនួន ០២នាក់ ៖ ទី១ ឈ្មោះ កាក់ ម៉ាឡៃ ភេទ ស្រី អាយុ ១៩ឆ្នាំ បណ្តាលឲ្យមានផ្ទៃពោះចំនួន ០៧ខែ តាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា ខ្លួនបានទទួលរងការចាប់បង្ខំរំលោភពីសំណាក់ឪពុកបង្កេីតរបស់ខ្លួនតាំងពីឆ្នាំ២០១៤មកម្លេះ និងទី២ ឈ្មោះ កាក់ ស្រីភាង ភេទស្រី អាយុ ១៤ឆ្នាំ (គ្មានផ្ទៃពោះ)។
បច្ចុប្បន្នជំនាញនៃអធិការដ្ឋាននគរបាលស្រុក កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្តដេីម្បីចាត់ការតាមនីតិវិធីបន្ត៕