ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនក្មេងៗ ខ្ចីល្ហក់ចំនួន 3 នាក់ត្រូវ នគរបាលខេត្តបាត់ដំបង ចាប់ខ្លួន ករណី ឆក់យ៉ាងសកម្ម

289


បាត់ដំបង៖ បើតាមការផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យ ដឹងថា យុវជនក្មេងៗ ខ្ចីល្ហក់ចំនួន 3 នាក់ត្រូវសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ចាប់ខ្លួនពាក់ព័ន្ធករណីធ្វើសកម្មភាពឆក់យ៉ាងសកម្ម នៅភូមិសាស្ត្រខេត្តបាត់ដំបង ហើយពួកគេទាំង 3 នាក់ៃ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងនាថ្ងទី 25ឧសភា។

ស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា
ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២០ៈ៣០ នាទីនៅចំណុច(បូរីគុយហ្សេ) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំ កម្លាំងការិយាល័យជំនាញសហការជាមួយ ក្រុមអន្តរាគមន៍ បង្ការ បង្រ្កាប ចុះប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលជាប់ពាក់ពន្វ័ទៅនឹង ករណី អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់កាបូប)។ ជនសង្ស័យទាំង៣នាក់មានឈ្មោះ សុខ លាងឆាយ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ឈ្មោះ ឯក ពេជ្រវិសាល ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ឈ្មោះ ព្រំ សុផាត់តាណា ហៅ មិច ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិកន្ទឺ២ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជនសង្ស័យខាងលើបានធ្វេីសកម្មភាព ឆក់កាបូប ពីជនរងគ្រោះឈ្មោះ ប៊ី សាវឌី ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១ៈ១០នាទី រំលងអាធ្រាត ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៩ ត្រង់ចំនុចមុខហាងយីហោ (ហូលីវូត) ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សម្ភារៈដែលបានបាត់បង់មាន ទូរស័ព្ទដៃមួយគ្រឿងម៉ាក iphone8 ពណ៌ផ្កាឈូក ១គ្រឿង
កាបូបស្ពាយពណ៌ខ្មៅ ១។ វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ បាត់ដំបង1AC.3459 លេខតួ-ម៉ាសុីន៥១៩៣៧២៦
បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង