កុំចេះតែហ៊ាន ស្រវឹងស្រាជេរ មន្ត្រីរាជការ ត្រូវជាប់គុក
ខេត្តកំពត ៖ស្នងការរដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី 25 នេះបានឲ្យដឹងថា ជនសង្ស័យចំនួន ៥ នាក់ ដែលផឹកស្រាស្រវឹងហើយបានជេរប្រមាថមន្ត្រីរាជការ នៅទីសាធារណៈ នៅថ្ងៃទី 25 ឧសភានេះត្រូវបាននគរបាលខេត្តកំពតកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា នៅថ្ងៃសុក្រ ០៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៨:០០ នាទី កម្លាំងអធិការដ្ឋានក្រុងកំពត បានឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ ពាក់ព័ន្ធករណីជេរប្រមាថមន្ត្រីរាជការ ទីសាធារណៈ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត កាលពីយប់ថ្ងៃទី ២២ ខែឧសភា ២០១៩ ។ ជនសង្ស័យទាំងនោះ ៖ ១.ឈ្មោះ សុខ ចាន់ណាក់ ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ។
២.ឈ្មោះ ពៅ ចាន់ ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិពេជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ។
៣.ឈ្មោះ ណេត អឹប ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិក្រសាំងក្រោម ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ។
៤.ឈ្មោះ អឹម ហៃ ភេទប្រុស អាយុ ២១ ឆ្នាំ នៅភូមិពេជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ។
៥.ឈ្មោះ គង់ ចិនឡា ភេទប្រុស អាយុ ២៦ ឆ្នាំ នៅភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ។ មូលហេតុស្រវឹងស្រា ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
ប៉ុន្តែទោះយ៉ាងណា ក្នុងរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ពុំបានបញ្ជាក់ពីដើមហេតុ នៃការជេរប្រមាថនោះឡើយ៕