ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្តាយក្មេក ទាញកាំបិតប៉័ងតោ កាប់កូនប្រសាស្លាប់

89


ភ្នំពេញ៖ ប្រពន្ធសុំលុយប្តី ១០.០០០រៀល ហើយជនរងគ្រោះជាប្តី មិនព្រមឲ្យ ក៏មានជម្លោះជាមួយគ្នា បន្ទាប់មកជនរងគ្រោះ បានយកដៃទៅច្របាប់កប្រពន្ធ ហើយ ម្តាយមក ជួយដោយ បានកាន់កាំបិតបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យស្លាប់។

នៅថ្ងៃទី២៤ឧសភា២០១៩ វេលាម៉ោង២០ នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ម្តាយនិងកូនស្រី ករណីឃាតកម្មទំនាស់ប្រើកាំបិតកាប់ចាក់សម្លាប់កូនប្រសា នៅចំណុចក្នុងបន្ទប់ជួលផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យ០២នាក់ រួមមាន ៖
១-ឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ ជាម្តាយ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេរបាសក់ ខណ្ឌចំការមន ។
២-ឈ្មោះ ង៉ូយ សុម៉ារី ភេទស្រី អាយុ២០ឆ្នាំ ជាកូនស្រី ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះ ឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ ជាកូនប្រសា ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្លាប់នៅ ក្នុងផ្ទះកើតហេតុខាងលើ ។ សម្ភារៈបន្សល់ទុកនៅកន្លែងកើតហេតុ កាំបិតបុ័ងតោចំនួន១ កូនកាំបិតចុងស្រួចដងឈើចំនួន១ ខ្សែភ្លើងជាប់ព្រី១ខ្សែ ភួយចំនួន២ សារ៉ុងពណ៌ផ្ទៃមេឃចំនួន១ ស្កុតរុំ១ដុំ ខ្សែជ័រនីឡុងពណ៌ផ្កាឈូកចំនួន១ និងរូបថ១សន្លឹក ។

នគរបាលប៉ុស្តិ៍ទឹកថ្លា បានរៀបរាប់ពីដំណើររឿងហេតុនេះថា ៖មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះ គឹម យ៉ត បានរៀបការជាប្តីប្រពន្ធ ជាមួយគ្នា នៅថ្ងៃទី២៦ មករា ២០១៩។ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះ ដោយសុំចុះសំបុតអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ហ្នឹងគ្មា ហើយជនរងគ្រោះបាននិយាយថា ចាំការបាន២ឆ្នាំចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានចិត្ត
ប្រច័ណ្ឌជាមួយប្តី ហើយក៏ចេះតែមានទំនាស់នឹងគ្នាជាញឹកញ៉ាប់ ។ លុះដល់នៅថ្ងៃទី២៣ឧសភា២០១៩ ពេលល្ងាច ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន ឈ្មោះគង់ ធីតាស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ ដើម្បីមកស្នាក់នៅជាមួយខ្លួន ដើម្បីឲ្យ ជួយមើលប្តីព្រោះ មានអការមិនសូវស្រួលខ្លួន។ បន្ទាប់មក នៅថ្ងៃទី២៤ឧសភា២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយ ជនរងគ្រោះ(ប្តី) ១០.០០០រៀល ហើយជនរងគ្រោះមិនព្រមឲ្យ ក៍មានជម្លោះជាមួយគ្នាតែម្តង។ បន្ទាប់មកជនរងគ្រោះ បានយកដៃទៅច្របាប់កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយមក ជួយ ហើយជនសង្ស័យឈ្មោះ គឹម ធីតា បានកាន់កាំបិតបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានខ្សែភ្លើង ស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង ។ បន្ទាប់កាប់សម្លាប់ហើយ ទើបនៅថ្ងៃទី២៤ឧសភា២០១៩ វេលាម៉ោង២១ ជនសង្ស័យទាំង២នាក់ បានចូលខ្លួនមកសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចនគរបាល ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង។
ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង