ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Boris Johnson លាលែងពីតំណែង ពីរដ្ឋមន្រ្តីការបរទេសអង់គ្លេស

150

លោក Boris Johnson បានលាលែងពីតំណែងជារដ្ឋមន្ត្រីការបរទេសហើយ ក្លាយជារដ្ឋមន្ត្រីទី 3 ក្នុងរយៈពេល 24 ម៉ោងដើម្បីដើរចេញពីរដ្ឋាភិបាល ជាជាងត្រឡប់មកវិញ នូវផែនការរបស់លោកស្រីធឺរសាម៉ី សម្រាប់កម្មវិធី Brexit ។

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា លោក បូរីស ចនសុន (Boris Johnson) បានសម្រេចចិត្តលាលែងចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសអង់គ្លេសហើយ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយរដ្ឋមន្រ្តី ទទួលបន្ទុកដំណើរការ Brexit (ការដកអង់គ្លេសចេញពីសហភាពអឺរ៉ុប) លោក ដេវីដ ដាវីស (David Davis) ដាក់លិខិតលាលែង ពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។

លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) កាលពីសប្ដាហ៍មុន ធ្លាប់បានព្រមានថា លោកស្រីនឹងបណ្ដេញរដ្ឋមន្ត្រីការបរទេស លោក បូរីស ចនសុន (Boris Johnson) ចេញពីតំណែង បើសិនជាលោកនៅតែរឹងទទឹង និងព្យាយាមបំផ្លាញដល់គោលជំហរនៃ កិច្ចចរចាស្ដីពី Brexit ដែលត្រូវបានព្រមព្រៀងដោយគណៈរដ្ឋមន្ត្រីរបស់លោកស្រី កាលពីថ្ងៃសុក្រ។

គួរបញ្ជាក់ថា បច្ចុប្បន្ន Brexit បានក្លាយជាច្បាប់ជាផ្លូវការហើយ ក្រោយម្ចាស់ក្សត្រីិយ៍អង់គ្លេសឡាយព្រះហស្ថលេខា ខណៈបើតាម គ្រោងទុកអង់គ្លេស នឹងចាកចេញពីសហភាពនៅថ្ងៃ២៩ ខែមីនា ឆ្នាំ២០១៩។ ប៉ុន្តែ ការលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់ទាំង ពីររូបនេះត្រូវបានគេរំពឹងអាចនឹងជះឥទ្ធិពលមិនល្អដល់រដ្ឋាភិបាលលោកស្រី ម៉ាយ៕

អត្ថបទដែលជាប់ទាក់ទង