ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភក្មួយស្រីបង្កេីត
ភ្នំពេញ ៖ ពូបានមេីលទូរស័ព្ទក្នុងហ្វេសបុកមានអារម្មណ៍នាំក្មួយស្រីបង្កេីតទៅងូតទឹកក្នុងបន្ទប់ទឹកនិងយកដៃស្ទាវប្រដាប់ភេទឆ្លៀតឱកាសល្អ គ្មានអ្នកនៅផ្ទះក៏ស្រោតខោរំលោភតែមិនសំរេចក្រោយមកក៏យាយបង្កេីតដឹងរឿងប្ដឹងសមត្ថកិច្ចសុំអន្តរាគមន៍ស្រាវជ្រាវឃាត់នាំមកស្នាក់ការប៉ុស្តិ៍។
ហេតុការណ៍នេះកេីតឡេីង កាលវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១៩នៅចំណុចផ្ទះលេខ១៤០ តាមផ្លូវ៣៥៧ ស្ថិតនៅភូមិដេីមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ស្រ្តីម្នាក់ឈ្មោះ ជឹម សារ៉ន អាយុ ៥៤ឆ្នាំ មុខរបរលក់ដូរ ត្រូវជាយាយបង្កេីតជនរងគ្រោះឈ្មោះ អ ល ដ ភេទស្រី អាយុ ៣ឆ្នាំស្នាក់នៅភូមិ បី ឃុំ កំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែងមុនកេីតហេតុកាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០១៩បាននាំចៅស្រីមកលេងផ្ទះដន្លងខាងប្រុសដោយនេកចៅស្រីពេកហេីយពេលយកមករួចក៏ប្រគល់ចៅអោយទៅដន្លងខាងប្រុសរួចក៏ត្រលប់ទៅស្រុកវិញពេលរសៀលលុះដល់ព្រឹកថ្ងៃទី២៤ខែឆ្នាំដដែលបានយកទូរស័ព្ទបង្កេីតតេមករូបគាត់ប្រាប់ថា អ៊ន តុលា បាន(ចុយអូន) ម៉ាប្រញ្ញាប់មកយកអូនផងក្រោយពីបានដំណឹងក៏ប្រញ្ញាប់ជិះរថយន្តឈ្នួលមកភ្នំពេញមកដល់ម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១៩មកដាក់ពាក្យបណ្ដឹងនៅនគរបាលរដ្ឋបាលប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅដេីម្បីឃាត់យុវជនជាពូបង្កេីតយកមកដាក់ទោសចាត់ការតាមតាមផ្លូវច្បាប់ ។
សមត្ថកិច្ចបានអោយដឹងថាឃាត់យុវជនសង្ស័យឈ្មោះ អ៊ន តុលា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះកេីតហេតុខាងលេីបានឆ្លេីយសារយុវជនសង្ស័យ កាលវេលថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០១៩បានចុចទូរស័ព្ទដៃលេងក៏បានមើលហ្វេសបុករឿងអាក្រាតកាយ ហើយមានអារម្មណ៍ស្រើបស្រាលភ្លេចគិត ក៏នាំក្មួយស្រីបង្កើតទៅមុជទឹកលេងប្រដាប់ភេទ ហើយលួងលោមរំលោភ តែមិនបានសម្រេច ដោយសារក្មួយស្រីស្រែកយំខ្លាំងពេកឃាត់ខ្លួនពីបទ រំលោភសេពសន្ឋវៈក្មេងស្រីអាយុក្រោម១៥ឆ្នាំ ។
សមត្ថកិច្ចបន្តថាមុនធ្វេីការឃាត់ខ្លួនយុវជនសង្ស័យជាពូបង្កេីតក្មេងស្រីរងគ្រោះយោងតាមពាក្យបណ្ដឹងស្រ្តីជាម្ដាយបង្កេីតបានមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ច្បារអំពៅ២នៅព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ហេីយសមត្ថកិច្ចស្រាវជ្រាវនិងសុំគោលការណ៍លោក ម៉ៅ សឿត អធិការរងទទួលផែនព្រហ្មទណ្ឌហេីយក៏ហៅយុវជនសង្ស័យមកសាកសួរនាំនិងចាត់វិធីការតាមផ្លូវច្បាប់ ។ បច្ចប្បន្នយុវជនសង្ស័យជាពូបង្កេីតឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលលខណ្ឌច្បារអំពៅដេីម្បីចាត់ការតាមផ្លូវច្បាប់ ៕