សមត្ថកិច្ចឃាត់ខ្លួនយុវជនក្បាលខូចម្នាក់ ករណីរំលោភសេពសន្ថវៈ លើកុមារីអនិតិជន…!!!
ភ្នំពេញ៖ក្រុមសមត្ថកិច្ចប៉ូលិសបានអោយដឹងនៅល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៩នេះដោយស្តីពីករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស (លើអនីតិជនក្រោមអាយុ ១៥ឆ្នាំ) នៅផ្ទះលេខ១៤០ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញថ្ងៃ២៤ ខែឧសភា ឆ្នាំ២០១៩នៅម៉ោង០៨និង៥០នាទី។
-កុមារីរងគ្រោះឈ្មោះអ,ល,ដអាយុ៣ឆ្នាំជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិបី ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។
ចំណែកជនសង្ស័យឈ្មោះអ៊ន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ។
ក្រុមសមត្ថកិច្ចបន្តទៀតថានាមុនពេលកើតហេតុម្តាយបាន នាំកុមារីរងគ្រោះមកលេងផ្ទះម្តាយក្មេក (ផ្ទះកើតហេតុ) រួចម្តាយទៅធ្វើការងារនៅខេត្តព្រះសីហនុ។ រហូតដល់ម៉ោង០៨និង៥០ នាទី ថ្ងៃទី២៤ខែឧសភា២០១៩ ជនសង្ស័យត្រូវជាពូបង្កើតកុមារីរងគ្រោះបាននាំកុមារីរងគ្រោះងូតទឹក នៅក្នុងបន្ទប់ទឹក រួចជនសង្ស័យក៏ចាប់កុមារី រងគ្រោះរំលោភ ពេលនោះកុមារីរងគ្រោះឈឺស្រែកយំ ជនសង្ស័យក៏ដកប្រដាប់ភេទចេញ។ ដល់ពេលល្ងាចថ្ងៃដដែល ជីដូនខាងម្តាយមកយកកុមារីរងគ្រោះទៅផ្ទះនៅខេត្តព្រៃវែងវិញ រួចក៏នាំកុមារីរងគ្រោះទៅងូតទឹកឃើញប្រដាប់ភេទកុមារីរងគ្រោះ ហើមក្រហម និងមានស្នាមដាច់ ក៏សួរនាំ កុមារីរងគ្រោះបាន និយាយប្រាប់រឿងហេតុទាំង អស់ខាងលើ នេះរួចជីដូនក៏ទូរស័ព្ទប្រាប់ម្តាយកុមារីរងគ្រោះដែលធ្វើការ នៅឯខេត្តកំពង់សោម មកនាំកុមារីរងគ្រោះដាក់ពាក្យបណ្តឹង នៅទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២។ លុះដល់ថ្ងៃទី២៥-០៥-២០១៩ ម៉ោង០៧និង៣០ នាទី សមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនជនសង្ស័យនៅភូមិដើមស្លែង សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕