ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសកម្ពុជាដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុមប្រឹក្សាក្រុងស្រុកខណ្ឌអាណត្តិទី៣ឆ្នាំ២០១៩

104

ភ្នំពេញ៖ប្រទេសកម្ពុជានៅថ្ងៃអាទិត្យទី២៦ឧសភានេះបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្តក្រុមប្រឹក្សាក្រុងស្រុកខណ្ឌទូទាំងប្រទេសតាមកាលបរិច្ឆេតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(..)ក្រោយពីបានដំណើរការឃោសនារកសំឡេងគាំទ្ររបស់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាអស់រយះពេល៨ថ្ងៃកន្លងទៅ។

   ដោយឡែកនៅមណ្ឌលបោះឆ្នោតវិទ្យាល័យព្រះយុគន្ធរក្នុងរាជធានីភ្នំពេញលោកនុតសុខុមអនុប្រធានគជបនិងលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងនាមអាជ្ញាធរដែនដីបានអញ្ជើញទៅពិនិត្យមើលស្ថានភាពនិងដំណើរការនៃការបោះឆ្នោតក៏ដូចជាបរិយាកាសបោះឆ្នោតនិងសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោតផងដែរនៅការិយាល័យបោះឆ្នោតលេខ០០១៣។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត.ក្រុង.ស្រុក.

ខណ្ឌអាណត្តិទី៣ឆ្នាំ២០១៩សមាជិកក្រុមប្រឹក្សាត្រូវបានជ្រើសរើសឡើងដោយការបោះឆ្នោតអសកលមិនចំពោះដោយសេរីត្រឹមត្រូវយុត្តិធម៏តាមវិធីបោះឆ្នោតជាសម្ងាត់។សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងគឺជាអង្គបោះឆ្នោត។សូមជំរាបថា៖នៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន៦បានចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះក្នុងនោះមណ្ឌលរាជធានីភ្នំពេញមានបេក្ខជនសរុបចំនួន២៧៤រូបស្រីមានចំនួន១១៥រូបនិងមណ្ឌលខណ្ឌទាំង១៤មានបេក្ខជនសរុប១៣៤៣រូបស្រី៥៣៧រូប។ចំណែកគណបក្សនយោបាយទាំង៦ដែលត្រូវបានទទួលស្គាល់ជាផ្លូវការរួមមានគណបក្សប្រជាជនកម្ពុជា,គណបក្សយុជនកម្ពុជា,គណបក្សឆន្ទះខ្មែរ,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សសញ្ជាតិកម្ពុជា។គណបក្សនិមួយៗបានដាក់បេក្ខជនរបស់ខ្លួនតាមមណ្ឌលនានាតាមលទ្ធភាពរបស់ខ្លួន។

   តាមការវាយតំលៃរបស់គជបគឺតាំងពីចាប់ដំណើរការឃោសនាបោះ ឆ្នោតរហូតដល់ថ្ងៃបោះឆ្នោតគឺបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អប្រសើរនិងដោយរលូនធានាបានភាពត្រឹមត្រូវសេរីយុត្តិធម៌ស្របតាមគោលការលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ជាមួយគ្នានេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់ចេញនូវផែនការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈទូទាំងរាជធានីភ្នំពេញក្នុងគោលបំណងធានាអោយការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្ងប់ស្ងាត់និងរៀបរយល្អ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត.ក្រុង.ស្រុក.ខណ្ឌអាណត្តិទី៣បានប្រព្រឹត្តទៅក្រោមការពិនិត្យនិងសង្កេតការណ៏ពីអង្គការសង្គមស៊ីវិលស្ថាបន័ឯករាជនិងតំណាងគណបក្សនយោបាយក៏ដូចអ្នកសារពត៌មានរាប់ពាន់នាក់។ការបោះឆ្នោតបានចាប់ផ្តើមពីម៉ោង៧ព្រឹករហូតដល់ម៉ោង១៥រសៀលថ្ងៃអាទិត្យទី២៦ឧសភា។

  លោកឃួងស្រេងបានមានប្រសាសន៍លើឡើងថាថ្ងៃនេះជាថ្ងៃពិសេសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌក្រុងរាជធានីការងារនេះក្នុងនាមអាជ្ញាធរដែនដីអនុវត្តតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃគឺអាជ្ញាធរដែនដីបានធ្វើការងារធំៗមួយចំនូនធំពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋពិសេសទៅដល់អង្គបោះឆ្នោតទាំងមូល។ជាក់ស្តែងថ្ងៃនេះអង្គបោះឆ្នោតបានដំណើរការទៅដោយរលូនដោយថ្ងៃនេះជាថ្ងៃដែលយើងបានរិតបន្តឹងលើផ្នែកសន្តិសុខជាងថ្ងៃធម្មតា។បានន័យថារាល់ថ្ងៃយើងបានរិតបន្តឹងមានសន្តិសុខល្អប្រសើរហើយប៉ុន្តែថ្ងៃនេះយើងរិតបន្តឹងអោយបានខ្លាំងឡើងបន្ថែមទៀត។ដូច្នេះបញ្ហាសន្តិសុខមិនមានបញ្ហាអ្វីដែលរំខានទៅដល់ការបោះឆ្នោតនោះទេ។

   លោកបន្តថានៅភ្នំពេញមានការិយាល័យបោះឆ្នោតចំនូន១៤ការិយាល័យដោយយើងមាន១៤ខណ្ឌហើយអង្គបោះឆ្នោតត្រូវបោះចំនួន២សន្លឹកក្នុងនោះបោះឆ្នោតថា្នក់ខណ្ឌមួយសន្លឹកនិងបោះឆ្នោតថ្នាក់រាជធានីមួយសន្លឹកដោយមានសមាជិកជាអង្គនោះឆ្នោតចំនួន៨៩៩រូប៕

 

អត្ថបទដែលជាប់ទាក់ទង