បុរសម្នាក់ ត្រូវគេសម្លាប់ រួចដឹកសពមកទម្លាក់ចោល មុខការដ្ឋានសំណង់ក្រុមហ៊ុនចិន
ព្រះសីហនុៈ សាកសព មនុស្ស១នាក់ ត្រូវបានគេដឹកមកទម្លាក់ចោលនៅមុខការដ្ឋានសំណង់មួយកន្លែង កណ្ដាលក្រុងព្រះសីហនុ ហើយត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណបន្ត ហើយកម្លាំងសម្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
ករណីមនុស្សឃាតបានកើតឡើង ដោយគេឃើញម៉ូតូមិនស្គាល់ម៉ាក ជិះគ្នា២នាក់ ដឹកសាកសពទម្លាក់ចោល រួចរត់គេចខ្លួនបាត់ កាលពីរសៀលនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ ស្ថិតនៅឃ្លាំងលើចំណុចមុខការដ្ឋានសំណង់ ហាវវិន លក់គ្រឿងសំណង់អន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុង ក្រុមទី១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កម្លាំងសម្ថកិច្ចខេត្តព្រះសីហនុបាន សហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានពិនិត្យសាកសព ដោយមិនស្គាល់អត្តសញ្ញាណឡើយ ។ បើតាមភិនភាគ សង្ស័យជាជនជាតិចិន៕