ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេលជាង២ម៉ោងអគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ៦៤ខ្នងនៅភូមិមិត្តភាព ជិតទីលានប្រជាធិបតេយ្យថ្មី

146

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន៦៤ខ្នងនៅភូមិមិត្តភាព ជិតទីលានប្រជាធិបតេយ្យថ្មី ត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ បើទោះបីជាមានរថយន្តពន្លត់អគ្គីភ័យមកពីអង្គភាពផ្សេងៗរាប់សិបគ្រឿងមកជួយអន្តរាគមន៏បាញ់ទឹកអស់រាន់សិបគ្រឿងក៏ដោយ។
ហេតុការនេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺឆ្លងចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅក្រុម១៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
មន្រ្តីប៉ូលីសមូលដ្ឋានបានអោយដឹងថា បើតាមការសួរបំភ្លឺត្រូវបានប្រជាពលរដ្ឋអះអាងថា អគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ចេញពីផ្ទះឈ្មោះ ស៊ិន យិន អាយុ ៥៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ប្រពន្ធឈ្មោះ រ៉ា វី អាយុ ៥៥ឆ្នាំ មុខរបរ លក់ដូរ។
អគ្គីភ័យនេះបណ្តាលឲ្យឆេះផ្ទះអស់ទាំងស្រុង ចំនួន ៦៤ខ្នងផ្ទះ ស្មើនឹង ៦៤គ្រួសារ ខូចខាតសម្ភារៈអស់ជាច្រើន តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
ក្នុងប្រតិបត្តិការនេះ មានរថយន្តពន្លត់អគ្គីភ័យមកពីអង្គភាពមួយចំនួនជួយអន្តរាគមន៏បាញ់ទឹកចំនួន ៣២គ្រឿង ក្នុងនោះរួមមាន រថយន្តរបស់ស្នងការរាជធានីភ្នំពេញ ២២គ្រឿង ប្រើប្រាស់ទឹកអស់ ១១០ជើង, ខណ្ឌជ្រោយចង្វារ ៦គ្រឿង ប្រើប្រាស់ទឹកអស់ ១០ជើង, ខណ្ឌឫស្សីកែវ ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ជើង, ក្រសួងមហាផ្ទៃ ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៦ជើងនិងម៉ារីនរបស់ចរាចរណ៏ជើងទឹក ២គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង