ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនងបែកថ្នាំ ប្តីទាញកាំបិតផ្គាក់ កាប់​ប្រពន្ធ​​ជាច្រើន​កាំបិត​ ស្លាប់​ក្នុង​ថ្លុក​ឈាម

117

ឧត្តរមានជ័យ ​៖កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ បានអះអាងថា ករណីឃាតកម្ម ប្តី​ កាប់​ប្រពន្ធ​​ជាច្រើន​កាំបិត​ ស្លាប់​ក្នុង​ថ្លុក​ឈាម មមកពីប្តីជក់គ្រឿងញៀនហើយក៏ពុំមានទំនាស់ដែរ។

​ករណីឃាតកម្មបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​ស្រែ​ក្រសាំង ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ ឈ្មោះ អង រ័ត្ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទី​លំ​នៅ ភូមិ​ដំណាក់​ថ្មី ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ​ចំណែកជនរងគ្រោះ​ឈ្មោះ ម៉ាប់ ស្រីមុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជាប្រពន្ធរបស់ជនសង្ស័យ​មាន​ទីលំនៅ ភូមិ​-​ឃុំ​ជាមួយគ្នា មានកូន​ចំនួន​០១​នាក់ ឈ្មោះ ម៉ាប់ ង៉ា ភេទ​ប្រុស អាយុ​០៤​ឆ្នាំ​។​

ជនសង្ស័យបាន​ប្រើ​កាំបិតផ្គាក់​ដង​ឈើ កាប់​ទៅ​លើ​ជនរងគ្រោះ ដែល​ត្រូវជា​ប្រពន្ធ​របស់ខ្លួន​ត្រូវ​ចំនួន​០៤​កន្លែង (​ត្រូវ​ចំ​ត្រចៀក​ខាងស្តាំ​០១​កន្លែង ស្មា​ខាងស្តាំ​០១​កន្លែង ក្រោយ​កញ្ចឹងក​០១​កន្លែង និង​ដើម​ដោះ​ទាំងសងខាង​០១​កន្លែង​) បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។

សមត្ថកិច្ច​បាន​បន្តថា ក្រោយ​ធ្វើ​សកម្មភាព ជនសង្ស័យ ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព័ទ្ធចាប់​ប្រគល់​ទៅឲ្យ​កងរាជ​អាវុធ​ហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ។ ចំពោះចំពោះមូលហេតុដែលនាំឲ្យកើតមានការប្រព្រឹត្តិអំពើឃាតកម្មនេះ កងកម្លាំង​អាវុធហត្ថ​ស្រុក បានដាក់សង្ស័យថា ជនសង្ស័យ​បែក​ថ្នាំ ដោយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ខ្លួនបានជក់គ្រឿងញៀន០២ថ្ងៃកន្លងមកហើយ ព្រោះ​នៅ​មុន​ពេល​កើតហេតុ​ ​ប្តី​ប្រពន្ធ​ មួយគូនេះពុំមាន​ជម្លោះ ឈ្លោះប្រកែកគ្នាអ្វីទាំងអស់។​ ជនសង្ស័យ​ កំពុង​កសាង​សំណុំរឿង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ៕

អត្ថបទដែលជាប់ទាក់ទង