ទិវាសប្តាហ៏ជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកធ្វើឡើងដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវឲ្យយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៏ផ្លូវគោក
ភ្នំពេញ៖ក្នុងគោលបំណងលើកកំពស់ការយល់ដឹងពីច្បាប់ចរាចរណ៏ផ្លូវគោកនិងការរិតបន្តឹងការអនុវត្តច្បាប់ដើម្បីអោយអ្នកប្រើប្រាស់ផ្លូវទាំងឡាយយល់ថាការគោរពប្រតិបត្តិច្បាប់ចរាចរផ្លូវគោកគឺជាការគោរពស្រឡាញ់អាយុជីវិតខ្លួនឯងនិងអាយុជីវិតអ្នកដទៃស្របតាមពាក្យស្លោករបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា” ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៏” នាព្រឹកថ្ងៃទី២៨ឧសភានេះរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយអនុគណៈកម្មការសុវត្ថិភាពចរាចរផ្លូវគោករាជធានីភ្នំពេញបានប្រារព្វទិវាសប្តាហ៏ជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកលើកទី១២នៅរាជធានីភ្នំពេញក្រោមវត្តមានលោកមានចាន់យ៉ាដាអភិបាលរងនិងជាតំណាងអភិបាលរាជធានីភ្នំពេញ។
ក្នុងឧិកាសនោះតំណាងជនពិការ៣រូបបានឡើងសំដែងពីអារម្មណ៏ពិតរបស់ខ្លួនដែលជាជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចណ៏កន្លងមកពីទុក្ខលំបាកក្នុងការរស់នៅដោយខ្លួនជាជនពិការបានបាត់បង់ឧិកាសជាច្រើនខុសពីអ្នកមិនពិការដែលបន្សល់ទុកដោយគ្រោះថ្នាក់ចរាចរណ៏។ភ្នែកទាំងគូរបស់ពួកគេលែងបានមើលឃើញពិភពលោកដ៏ស្រស់ស្អាតទៀតហើយគឺរស់នៅក្នុងពិភពងងិតសូនសុង។
ជនពិការទាំង៣រូបបានផ្ញើរសារទៅដល់អ្នកបើកបរទាំងឡាយកុំធ្វេសប្រហែសក្នុងការបើកបរបើកបរគោរពច្បាប់ចរាចរមិនស្ថិតក្រោមឥទ្ធពលនៃគ្រឿងស្រវឹង,គ្រឿងញៀន,បើកបរមានការយោគយល់គ្នា។អ្នកបើកបរដឹកអ្នកដំណើរត្រូវគិតថាជីវិតអ្នកដំណើរផ្ញើរលើអ្នកបើកបរម្នាក់។
លោកមានចាន់យ៉ាដាបានថ្លែងថា អត្ថន័យសា របស់ជនពិការគឺពិតជាមានន័យណាស់ជាសាររំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយអោយចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកទាំងអស់គ្នា។មានតែជនពិការខ្លួនឯងទេទើបដឹងពីភាពវេទនាដោយគ្រោះថ្នាក់ចរាចរណ៏។
លោកបន្តថាឥរិយាបទរបស់អ្នកបើកបរជាកត្តាកំណត់សំខាន់ជាងគេក្នុងបញ្ហាគ្រោះថ្នាក់ចរាចរណ៏។បញ្ហាចរាចរណ៏ជារឿងយើងទាំងអស់គ្នាដែលត្រូវចូលរួមអនុវត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏។ផ្តើមចេញពីការរីកចំរើនយ៉ាងឆាប់រហស័របស់រាជធានីភ្នំពេញធ្វើឲ្យទីក្រុងមួយនេះប្រឈមនឹងបញ្ហាចរាចរណ៏យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននៅពេលស្ថិតិកំណើនយានយន្តដែលបានចុះបញ្ជីនៅរាជធានីភ្នំពេញគ្រាន់តែរថយន្តមានប្រមាណ៥សែនគ្រឿង,ទោចក្រយានយន្តប្រមាណ២លានគ្រឿងកំពុងធ្វើចរាចរណ៏លើដងវិថីក្នុងរាជធានីភ្នំពេញ។
ទិវាសប្តាហ៏ជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកនាពេលនេះគឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវឲ្យយកចិត្តទុកដាក់លើការគោរពច្បាប់ចរាចរណ៏ផ្លូវគោកសំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ឪ្យិនៅកំរិតទាបនិងអប់រំផ្សព្វផ្សាយស្តីពីហានិភ័យបណ្តាលមកពីបើកបរហួសល្បឿនកំណត់,ស្រវឹងបើកបរ,ការមិនពាក់មួកសុវត្ថិភាពនិងមិនពាក់ខ្សែក្រវ៉ាត់ជាដើមនិងក្នុងគោលបំណងឈានទៅរួមគ្នាលុបបំបាត់ភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៏តាមដងផ្លូវសាធារណៈនិងជំរុញការអនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន៕