ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនបង្ក យិន ម៉ាណា បើករថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់ មានសេរីភាពវិញហើយ

86

(ភ្នំពេញ)៖ កញ្ញា យិន ម៉ាណា ដែលជាជនបង្កបើករថយន្ត Range Rover បុកនិស្សិតស្រីឈ្មោះ ឌុំ រីដា ស្លាប់ ត្រូវបានតុលាការសម្រេចចេញដីកាដោះលែង បន្ទាប់ពី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ តែអនុវត្តន៍ត្រឹម២ខែ។
កញ្ញា យិន ម៉ាណា ត្រូវបានដោះលែងឲ្យមានសេរីភាព នៅរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ កញ្ញា យិន ម៉ាណា ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តន៍ត្រឹមតែ ២ខែប៉ុណ្ណោះ។ សាលក្រមនោះ ត្រូវបានប្រកាសដោយលោក អ៊ុក សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ។
កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កញ្ញា យិន ម៉ាណា បានបើករថយន្តម៉ាក Rang Rover ស្លា កលេខភ្នំពេញ 2AF-7777 ទៅបុកនិស្សិត ឌុំ រីដា នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ ជាមួយនឹងហេតុការណ៍នេះក្រុមគ្រួសារជនបង្កដែលជាអ្នកមាននោះ បានផ្ដល់សំណងប្រមាណ 7 ម៉ឺនដុល្លារដល់ជនរងគ្រោះ ហើយក៏បានចូលបុណ្យ 5000 ដុល្លារទៀត៕

អត្ថបទដែលជាប់ទាក់ទង