ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបមុខសញ្ញាគ្រឿងញៀនបានម្នាក់ទៀត នៅស្រុកស្នួលដកហូត បានគ្រឿងញៀនមួយចំនួនធំ

77

ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា
ជនម្នាក់ដែលនគរបាលជំនាញ នៃអធិការដ្ឋានស្រុលស្នួល បានកំណត់ថា ជាមុខសញ្ញាគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានស្រាវជ្រាវធ្វើការចាប់ខ្លួនបាន ជាមួយនិងគ្រឿងញៀនយ៉ាងច្រើនសន្ឋឹកសន្ឋាប់ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា។

ជនសង្ស័យឈ្មោះ ស្ងួន សុខា អាយុ៣៣ឆ្នាំ ត្រូវបានធ្វើការឡោមព័ទ្ឋចាប់ខ្លួនបាន នៅនិងខ្ទមចម្ការរបស់គេ នៅចំនុចភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល។ ជាមួយនិងការចាប់ខ្លួននគរបាល បានឆែកឆេររកឃើញ មានគ្រឿងញៀនមួុយចំនួនធំ ដែលគេលាក់ទុកនៅរោងចម្ការ ព្រមទាំងសម្ភារៈបម្រើឲ្យបទល្មើសព្រហ្មទណ្ឌមួយចំនួនផ្សេងទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង