ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកហូរច្រោះបាក់ដីផ្លូវជាតិលេខ៤មួយកន្លែងនៅស្រុកកំពង់សិលា អ្នកដំណើរ

164

ខេត្តព្រះសីហនុះនាព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៨មន្ត្រីកងរាជអាវុធហត្ថស្រុកកំពង់សិលា បានបញ្ជាក់ថា៖ នៅចំណុច លូកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត 134-135 ស្ថិតនៅភូមិបឹងត្រាច ឃុំចំការហ្លួុង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទិសដៅពី ភ្នំពេញទៅ ព្រះសីហនុ នៅខាងស្តាំដៃ ទឹកបានហូរច្រោះដាច់បាក់ដីចញ្ចើមផ្លូវ នៅសល់តែប្រវែងប្រហែល៣ម៉ែតទៀតប៉ុណ្ណោះ ដល់ផ្លូវកៅស៊ូហើយ នៅពេលនេះកំលាំងបានដាក់មែកឈើ ជាសញ្ញាសំគាល់ និងទាក់ទងទៅសាធារណះការខេត្ត ដើម្បីគ្រប់គ្រងស្ថានភាព។

អ្នកស្រុកបានបញ្ជាក់ដែរថារៀងរាល់ឆ្នាំផ្លូវជាតិលេខ៤តែងរងការ កាត់ផ្តាច់ចរាចរណ៍ជាអន្លើៗដោយសារតែជំនន់ទឹកភ្លៀង នៅតំបន់ខូចខាតខាងលើនេះដែរ ៕

អត្ថបទដែលជាប់ទាក់ទង