ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ គួច​ ចំរើន ​ណែនាំអោយ សិស្សានុសិស្សខិតខំរៀនសូត្រ គោរពច្បាប់ចរាចរណ៍​នឹងដើរអោយឆ្ងាយពីគ្រឿងញៀន​

173

កំពង់ចាម៖ អភិបាល​នៃគណៈអភិបាលខេត្តកំពង់ចាម លោក​ គួច​ ចំរើន​ បានធ្វើការណែនាំអោយក្មួយៗ
សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ គោរពច្បាប់ចរាចរណ៍​នឹងដើរអោយឆ្ងាយពីគ្រឿងញៀន​ ព្រោះថា ក្មួយៗជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិទាំងមូល ដែលមិនអាចខ្វះបាន។
លោក​ គួច​ ចំរើន បានណែនាំបែននេះ កាលពីព្រឹកថ្ងៃទី១០ខែកក្តដាឆ្នាំ២០១៨នេះ​ ខណៈដែលលោកអញ្ជើញចុះផ្សព្វផ្សាយ ​ គ្រោះថ្នាក់ចរាចរណ៍​ នឹងបញ្ហាគ្រឿងញៀន​ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ​ នៅបឋមសិក្សា​ និងអនុវិទ្យាល័យទួលថ្ម ។
លោក​ គួច​ ចំរើន​ ​ បានថ្លែងប្រាប់ទៅសិស្សានុសិស្សនៃបឋមសិក្សា-អនុវិទ្យាល័យទួលថ្មថា​ ក្នុងនាមជាសិស្សសាលាត្រូវគិតលើបញ្ហា២ដ៏ធំ គឺមាន​ គ្រោះថ្នាក់ចរាចរណ៍​ នឹងបញ្ហាគ្រឿងញៀន​ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ ។យើងត្រូវផ្សព្វផ្សាយបន្ត​ ត្រូវប្រុងប្រយ័ត្នដោយគោរពច្បាប់ចរាចរណ៍​ត្រូវពាក់មួកសុវត្ថិភាព​ ចេះអធ្យាស្រ័យគ្នា​ ចេះយោគយល់គ្នា​ ហាមប្រើប្រាស់គ្រឿងញៀន​ សេពគ្រឿងស្រវឹងជាដើមក្នុងពេលកំពុងបើកបរ​ ដើម្បីបញ្ជៀសនូវ​គ្រោះថ្នាក់ក្នុងការបើកបរ ។ យើងត្រូវរួមគ្នាថែរក្សាជីវិតដល់ពលរដ្ឋដោយកុំខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍​ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​នៅលើដងផ្លូវ។


លោកអភិបាលបានបន្តទៀតថា ក្រៅពីបញ្ហាខាងលើ បញ្ហាសម្រាមក៏ជាបញ្ហាប្រឈមដែលត្រូវយកចិត្តទុកដាក់ផងដែរ ដោយយើងត្រូវរួមគ្នាគ្រប់គ្រង ទុកដាក់ សម្រាមអោយបានត្រឹមត្រូវ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ សម្រួលចរាចរណ៍កុំឲ្យកកស្ទះនៅលើដងផ្លូវផងដែរ។
លោកអភិបាលបានបន្តទៀតថា យុវជនគឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ ដើម្បីអភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាពរុងរឿង រីកចម្រើនជាបន្តបន្ទាប់ទៀត​ ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន​ ត្រូវយល់ដឹងនូវផលប៉ះពាល់ដោយខ្លួនឯងនិងសង្គមជាតិផងដែរ។
លោក​ គួច​ ចំរើន​ ក្នុងឱកាសនោះក៏បានស្នើដល់លោកគ្រូអ្នកគ្រូត្រូវធ្វើការណែនាំ លើបញ្ហាអសកម្មនានាដែលបានកើតមានឡើង ដូចជាបញ្ហាគ្រោះថ្នាក់​ ដោយគ្រឿងញៀន នៅក្នុងពេលគោរពទង់ជារៀងរាល់សប្តាហ៍។ ជម្រុញដល់សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង​ ដើម្បីសង្គមគ្រួសារនឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិអោយបានរីកចំរើន៕

 

អត្ថបទដែលជាប់ទាក់ទង