ឪពុកម្ដាយ ត្រឡប់មកពីធ្វើការសំណង់វិញ ឃើញកូនទាំង២នាក់ត្រូវគេសម្លាប់ក្នុងបន្ទប់
ឃាតកកម្មដ៏សាហាវព្រៃផ្សៃ បង្កឡើងដោយឃាតករមិនស្គាល់អត្តសញ្ញាណ បបបានបានសម្លាប់កុមារ២នាក់បងប្អូន នៅក្នុងបន្ទប់ជួលមួយកន្លែងនៅស្ថិតនៅតំបន់អូរត្រេះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នាល្ងាចថ្ងៃ២៩ ឧសភា ២០១៩ នេះ ។ ដោយកូនប្អូនស្លាប់ដោយសាររបួសក្បាល ឯកូនបងនៅដកចង្កាមាន់ទាំងអាក្រាតកាយ ។ ឃាតកម្មនេះកើតឡើង ពេលឪពុកម្ដាយទៅធ្វើការអស់បាត់ពីផ្ទះ។
នគរបាលមូលដ្ឋានបានសន្និដ្ឋានជំហានដំបូង ទំនងជាករណីរំលោភសម្លាប់ ដោយសារកូនបងអាក្រាតកាយ តែដកដង្ហើមតឹកៗម៉ោងជាង ៤ល្ងាចថ្ងៃទី ២៩ ឧសភានេះ ខណៈកូនប្អូនដេកស្ដូកបែកក្បាលទំនងជនដៃដល់វាយ ឬចាប់បោក។ តាមប្រភពក្រៅផ្លូវការពីកន្លែងកើតហេតុអះអាងថា ឪពុកម្ដាយជាកម្មករសំណង់ ហើយរាល់ដងក្មេងៗត្រូវបានឪពុកម្ដាយយកទៅកន្លែងធ្វើការ តែថ្ងៃនេះមិនបានយកទៅ ក៏មានហេតុការណ៍នេះតែម្ដង៕