ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាន់ សំអាត និង សូត្រ ប៊ុនធីសង្ឃឹមបន្តឈ្នះ

86

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១មិថុនាចាន់ សំអាត ក្លិបអប់រំកាយស្រុកអន្លង់វែង និង សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកមានជំនឿចិត្តពួកគេនឹងបន្តឈ្នះទៀតជាមិនខាន ។

​សំអាតត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃដែន សាយ៉ាម(Den Sayam) ។នេះជាការប្រកួតលើកទី២របស់ពួកគេទាំង២រូបនៅក្នុងព្រឹត្តិការណ៍នេះ ។មួយប្រកួតដំបូងរបស់ដែន សាយ៉ាមជួបបរាជ័យឯសំអាគេបានទទួលជ័យជំនះនៅក្នុងការប្រកួតលើកទី១របស់គេ ។

​សម្រាប់ការប្រកួតលើកទី២នេះសំអាតក៏មានជំនឿចិត្តថាគេនឹងឈ្នះដែរ ឯ ដែន សាយ៉ាមក៏បានប្ដេជ្ញាចិត្តយកឈ្នះឲ្យខាងតែបាននៅក្នុងការប្រកួតនេះដែរ ។

​សំអាតមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៥៩ដង ចាញ់១៦ដង និងស្មើពិន្ទុ៣ដង ។ ចំពោះអ្នកប្រដាល់ថៃដែន សាយ៉ាមវិញគេមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦៥ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។នរណាឈ្នះនៅក្នុងជំនួបលើកទី២នេះ ?

​ចំពោះសូត្រ ប៊ុនធីវិញត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃផេត ង៉ាម(Phat Ngam)ដែលនេះក៏ជាការប្រកួតលើកទី២របស់ពួកគេទាំង២ដែរ ។

​សម្រាប់ការប្រកួតនេះផេត ង៉ាមហាក់ដូចជាស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ក្នុងខណៈដែលប៊ុនធីប្ដេជ្ញាយកឈ្នះដើម្បីប្រជែងយកកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។សូមបញ្ជាក់ថាពួកកេប្រកួតបានមួយប្រកួតដូចគ្នាមែនតែមួយប្រកួតរបស់ប៊ុនធីបានទទួលជ័យជំនះ ឯ មួយប្រកួតរបស់ផេត ង៉ាមជួបបរាជ័យ ។

​ម្នាក់ៗសុទ្ធតែត្រូវការឈ្នះដូចគ្នាហើយពួកគេសុទ្ធតែត្រៀមខ្លួនបានល្អដូចគ្នាហេតុនេះលទ្ធផលយ៉ាងណាៗនោះពិតជាមិនអាចប៉ាន់ស្មានទុកមុនបានឡើយ ។ ប៊ុនធីមានប្រវត្តិប្រកួតចំនួន១០៥ដង ឈ្នះ៧៩ដង ចាញ់២២ដង និងស្មើពិន្ទុ៤ដង ។ ចំបោះផេត ង៉ាមវិញមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៨ដង ចញ់១៥ដងនិងស្មើពិន្ទុ២ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?

អត្ថបទដែលជាប់ទាក់ទង