ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Davis-Cup លើកនេះកម្ពុជាប្ដេជ្ញាឡើងលេងក្រុម៣វិញឲ្យទាល់តែបាន

82

​ភ្នំពេញ:ប៉ុន្មានឆ្នាំមកហើផយដែលក្រុមកីលាវាយកូនបាល់កម្ពុជានៅវិលវល់នៅក្នុងក្រុម៣ និង ក្រុម៤ដែលជាក្រុមនៅចុងប៉ូចគេនៃព្រឹត្តិការណ៍Davis-Cup ។

​Davis-Cupគឺជាព្រឹត្តិការណ៍ពិភពលោកដ៏ធំមួយដែលកីឡាវាយកូនបាល់កម្ពុជាបានសម្រេចបង្កើតបាននូវប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយសម្រាប់ខ្លួន ។ តាំងពីកកើតទឹកដីមកកម្ពុជាពុំធ្លាប់បានឈានជើងចូលលេងដល់ព្រឹត្តិការណ៍Davis-Cup ឡើយ ។

​កម្ពុជាបានជាប់ជាក្រុមខ្លាំងចូលលេងក្នុងព្រឹត្តិការណ៍ពភពលោកមួយនេះដំបូងគឺលេងក្នុងក្រុម៤ដែលជាក្រុមស្ថិតនៅចំណាត់ថ្នាក់ក្រោយគេតែកម្ពុជាបានឡើងមកលេងនៅក្រុម៣នាឆ្នាំបន្ទាប់ហើយឆ្នាំបន្ទាប់ទៀតឡើងក្រុម ៤វិញ ហើយជាបន្តបន្ទាប់កម្ពុជាឡើងមកលេងនៅក្រុម២មិនទាន់បាននៅឡើយគឺឡើងមកដល់ក្រុម៣ធ្លាក់ទៅក្រុម៤វិញ ។

​លោកទេព រិទ្ធីវិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបញ្ជាក់ឲ្យដឹងថាឆ្នាំ២០១៩នេះព្រឹត្តិការណ៍ Davis-Cup នឹងលេងនៅប្រទេសអូម៉ង់ ហើយនៅក្នុងក្រកម៤មានចំនួន១៥ប្រទេសឯណោះ ។ លោកមានជំនឿចិត្តថាកម្ពុជានឹងមិនបន្តនៅក្នុងក្រុម៤ទៀតឡើយគឺត្រូវតែឡើងមកក្រុម៣ហើយនឹងត្រូវបន្តឡើងមកលេងនៅក្រុម២ឲ្យទាល់តែបាន ។

​លោកបានអះអាងថាឆ្នាំនេះកីឡាករតាន់ នីសាន់ដែលជាកូនខ្មែររស់នៅប្រទេសបារាំងគេនឹងត្រឡប់មកកាន់ទីលានវាយកូនបាល់នៅកម្ពុជាវិញ ។ កីឡាកររូបនេះធ្លាប់ដណ្ដើមបានមេដាយសំរិទ្ធស៊ីហ្គេមឲ្យកម្ពុជា ។ ជាមួយគ្នានេះកម្ពុជាមានកីឡាករប៊ុន កេន្នី កីឡាករវ័យចំណាស់ម៉ម ផល្គុណ កីឡាករវ័យក្មេងឡុង សំនៀង និង កីឡាករឱ សារិទ្ធ។

​លោអគ្គលេចាធិការបានបន្តទៀតថាកម្ពុជានៅមានកីឡាករវ័យក្មេងមួយរូបទៀតគឺទេព ទីម៉ូធីដែលជាកូនប្រុសរបស់លោកហើយក៏ជាកីឡាករដែលលោកបណ្ដុះបណ្ដាលដោយផ្ទាល់ដៃ ។សព្វថ្ងៃនេះគេបានទទួលអាហាររូបករណ៍នៅសហរដ្ឋអាមេរិកគេកំពុងតែសិក្សានៅសាកលវិទ្យាល័យVirginia Wesleyau University ។

​គេកមពុងតែសិក្សានៅឆ្នាំទី១ហើយគេក៏លេងកីឡាវាយកូនបាល់នៅទីនេះជាមួយយុវជនអាមេរិកដែលមួយចំនួនជាកីឡាករថ្នាលរបស់គេ ។ ថ្មីៗនេះកីលាករទេព ទីម៉ូធីបានលេងឈ្នះពានរង្វាន់របស់សាកលវិទ្យាល័យដែលមានឈ្មោះថាAward To Best Male Athlete ។

​លោកបានបន្តថាពីពេលនេះទៅទម្រាំដល់ព្រឹត្តិការណ៍ Davis-Cup មកដល់នោះគេលេងបានយ៉ាងហោចណាស់ក៏ចាង៥០ប្រកួតដែរ ។ ជាង៥០ប្រកួតនេះគឺជាការហ្វឹកហាត់ដ៏សំខាន់រូបគេព្រោះនេះជាលើកដំបូងហើយដែលកីឡាកររូបនេះឈានជើងចូលលេងក្នុងព្រឹត្តិការណ៍ Davis-Cup ។ ក្រៅពីព្រឹត្តិការណ៍ Davis-Cup កីឡាកររូបនេះនឹងចូលរួមលេងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូងដែរ ។

អត្ថបទដែលជាប់ទាក់ទង