ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ ប្រើប្រាស់សារធាតុញៀន រហូតស្លាប់

439


​ភ្នំពេញ​ ៖​ ជនបរទេស​ម្នាក់បានស្លាប់នៅចំណុចសណ្ឋាគារ ហូ​ម​ថោ​ន​ (Home​ town)​ ផ្ទះ​លេខ​៣៥E0​ ជាន់​ទី​៥​ បន្ទប់​លេខ​៥០៣​ ផ្លូវ​លេខ​១៧២​ ក្រុម​ទី​១៩​ ភូមិ​៥​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​និង​០០​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​ DAUGHERTY​ ARRON​ RENE​ ជនជាតិ​ អា​មេ​រិ​ក​ (United​ States​ of​ America​ )​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​ ទេសចរណ៍​ កាន់​លិខិតឆ្លងដែន​លេខ​។​
​ក្រោយ​ពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ​ នឹង​ប៉ុស្តិ៍​បាន​ចុះ​ដល់​ និង​គ្រប់គ្រង​កន្លែង​កើតហេតុ​ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ និង​ការិយាល័យ​ បច្ចេកទេស​វិឡា​សាស្ត្រ​ និង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ការិយាល័យ​អន្តោប្រវេសន៍​ ដើម្បី​បង្កើត​គណៈកម្មាធិការ​ធ្វើ​កោសល្យ​វិ​ឆ្ច័​យ​ ពិនិត្យ​សព​។​

​ជា​លទ្ធផល​តាម​ការ​ពិនិត្យ​ការិយាល័យ​ ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់​ សព​ស្លាប់​ដោយសារ​គាំងបេះដូង​ (​បណ្ដា​យមក​ពី​ប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​ម៉ក​ហ្វី​ន​)​។​
​សំភារៈ​ជន​រង​គ្រោះ​រួម​មាន​ ៖​ ទូរស័ព្ទ​ (​មិន​ស្គាល់​ម៉ាក​)​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​,​ កាត​ធនាគា​(ATM)​ ចំនួន​០១​សន្លឹក​,​ លុយ​ដុល្លារ​ចំនួន​១៦​ដុល្លា​អា​មេ​រិ​ក​,​ អត្ត​សញ្ញាញ​ប័ណ្ណ​ចំនួន​០១​សន្លឹក​និង​ខោអាវ​មួយ​ចំនួន​ បាន​ប្រគល់​អោយ​ ការ​យា​ល័យ​អន្តោប្រវេសន៍​។​
​ក្រោយ​ពី​ពិនិត្យ​រួច​ ខាង​ជំនាញ​ បច្ចេកទេស​ បាន​ដឹក​ សាកសព​ យក​ទៅ​តម្កល់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុ​ស្សី​)​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​៕

អត្ថបទដែលជាប់ទាក់ទង