ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខាសំណេះសំណាលជាមួយគ្រូបង្វឹក អត្តពលិកនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា

115


ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជបានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិ សមាគម និងក្លឹបកីឡា របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានៅសាលប្រជុំនៃអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថ្មីនាល្ងាច នឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។
ក្នុងជំនួបរវាងលោក ស សុខា និងកីឡាករជំរើសជាតិព្រមទាំងសមាគមកីឡាប៉េតង់ទូទាំងប្រទេសនាពេលនេះបានបង្ហាញនូវឆន្ទះដ៏ល្អរបស់ប្រធានដែលបានឲ្យអនុសាសន៏យ៉ាងល្អដើម្បីជួយកីឡាប៉េតង់កម្ពុជាបានដើរមួយចំហានទៅមុខទៀត ក្នុងការដណ្តើមមេដាយលើកឆាកអន្តរជាតនានា។
លោក ស សុខា បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីប៉េតង់ទំាងអស់ត្រូវមានវិន័យ ត្រូវធ្វើការហ្វឹកហ្វឺនក្រៅពីម៉ោងហ្វឹកហ្វឺន ដោយស្រឡាញ់កីឡានេះមិនត្រូវទុកកីឡាដូចជាអាជីពចំាបើកប្រាក់ខែ។ សូមគ្រូបង្វឹកត្រូវតែហ៊ានដូរកីឡាករណាដែលមើលទៅដូចជាខ្វះទេពកុសល ឬហាត់មិនឡើង ហើយគ្រប់អត្តពលិកកុំនាំគ្នាហាត់តែវាយ ត្រូវតែហាត់ចូល ព្រោះសព្វថ្ងៃនេះយើងមានការខ្សោយ និងលំបាកខាងចូលបើព្រាបធាបនិងប្រទេសនៅតំបន់អាស៊ី។
លោកបានបន្តថា កីឡាករ-កីឡាការិនីជើងចាស់ដែលមានបទពិសោធន័ត្រូវតែចេះស្រឡាញ់ហើយជួយគ្នាដូចបងប្អូន ខិតខំឲ្យបានរឹងមាំខាងចិត្តសាស្ត្រ មិនខ្លាចមិនភ័យឡើយ។ កត្តា៣ដែលនាំឲ្យកីឡាករ-កីឡាការិនីប៉េតង់ និងប្រភេទផ្សេងៗទៀតទទួលបរាជ័យលើកទីលានប្រកួតគឺកត្តាគ្រួសារ ខ្លួនឯង និងសម្ភារៈហ្វឹកហាត់៕

អត្ថបទដែលជាប់ទាក់ទង