ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលម្នាក់ ពាក់ស័ក្ដិ៣ ចូលលួច iPad នៅហាងមួយកន្លែង ត្រូវគេបង្ហោះល្បីលើហ្វេសប៊ុក

95


(ភ្នំពេញ)៖ បុរសម្នាក់ក្នុងឯកសណ្ឋានជាមន្ដ្រីនគរបាល និងពាក់ស័ក្ដិ៣ ក្នុងហាងមួយកន្លែង ហើយបានធនវើសកម្មភាពលួច iPad មួយគ្រឿងទៅបាត់ ។ បន្ទាប់ពីដឹងថាបាត់អាយផេត ម្ចាស់ហាង បានកាមេរ៉ាសុវត្ថិភាព ក៏ឃើញមន្រ្តីម្នាក់ លួចយក ហើយត្រូវម្ចាស់ហាងយកវីដេអូ ទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share ហើយខំមិនរិះគន់យ៉ាងធ្ងន់ៗ ដែលធ្វើប៉ះពាល់ដល់ស្ថាប័ននគរបាលជាតិ។

ទោះបីជាណាយ៉ាងណាក៏ដោយ គិតត្រឹមរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះពុំទាន់អាចសុំព័ត៌មានបន្ថែមពីម្ចាស់ហាង ថាតើករណីនេះ កើតឡើងនៅពេលណា ថ្ងៃណា និងហាងនៅទីណានោះទេ ប៉ុន្តែបើតាមវិដេអូបង្ហាញថា ករណីនេះបានកើតឡើងនៅថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង៩ព្រឹក៕

អត្ថបទដែលជាប់ទាក់ទង