ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំផ្តោតសំខាន់លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការងារបង្កា បង្ក្រាប និងទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋានខណ្ឌដង្កោ

174

ភ្នំពេញ៖ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការងារបង្កា បង្ក្រាប និងទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋាន ការងារអនាម័យបរិស្ថាន និងការងារបម្រើសេវាសាធារណៈ និងសេវារដ្ឋបាលសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ។

ក្នុងកិច្ចប្រជុំនោះដែរដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣ ក្នុងខណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង